ចេញ​ដីកា​លើក​ទី​២​កោះហៅ​លោក កឹម សុខា ចូលខ្លួន​ប​ភ្លឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​មួយទៀត​កោះហៅ លោក កឹម សុខា ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ដោយ​ឲ្យ​ចូលខ្លួន​មកកាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​។​
​គួរ​បញ្ជាក់ថា នេះ​ជា​ដីកាកោះ​លោក កឹម សុខា លើក​ទី​២ បន្ទាប់ពី​ព្រះរាជអាជ្ញារង កែវ សុជាតិ កាលពី​ថ្ងៃទី​០៣ ខែឧសភា​បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ពីបទ​បរិហាកេរ្តិ៍​៕

10509554_913054145378552_831928602032245271_n