រាជធានីភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅតុលាការ កាលពីព្រឹកមិញថា ពាក្យសំដីរបស់លោក អ៊ូ វីរៈ ប្រធានអង្គការ វេទិកាអនាគត និងជាអ្នកវិភាគនយោបាយ ដែលបានលើកឡើងនៅក្នុងវិទ្យុអាស៊ីសេរីនោះ មិនមែនជាការ បញ្ចេញមតិនោះទេ គឺហួសព្រំដែនហើយ។ លោក អ៊ូ វីរៈ លើកឡើងរបស់គាត់មិនមែនជាការបញ្ចេញមតិនោះទេ វាហួសព្រំដែននៃ សិទ្ធិប ញ្ចេញ មតិ ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញមាត្រា៤១ជំពូកទី៣ ។ លោកបន្តថា ជាចេតនាដែលគាត់ជាបញ្ញវ័ន្ត មិនយល់ពីអ្វីទៅ ដែល ជាសិទ្ធិ បញ្ចេញមតិ ហើយនិងអ្វីទៅជាការបរិហាកេរ្តិ៍”។
សូមជម្រាបថា លោក អ៊ូ វីរៈ បានលើកឡើងក្នុងវិទ្យុអាស៊ីសេរី កាលពីពេលថ្មីនេះថា “យុទ្ធសាស្ត្រ របស់គណបក្ស កាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុ របស់លោក។ ការដែល គណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់ គូប្រកួតប្រជែង នយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យ បាត់បង់ ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះ មួយចំនួន ក៏មិនពេញចិត្ត ចំពោះយន្តការនេះដែរ៕