រាជធានីភ្នំពេញ៖ជនជាតិវៀតណាមចំនួន១២នាក់ ស្រី០៤នាក់ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្ដេញចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នេះ នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាម ចំនួន១២នាក់ (ស្រី០៤នាក់) ចេញពីព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ខាងលើត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែន ធ្វើការនិងស្នាក់នៅដោយ ខុសច្បាប់ (គ្មានលិខិតឆ្លងដែននិងសៀវភៅការងារ) ដែលធ្វើការតាមរោងចក្រ សិប្បកម្មសហគ្រាស និងការដ្ឋាន សំណង់ជាដើម៕