West Ham ត្រៀម​លុយ ៣១,៥​លាន​ផោន​ទិញ​ខ្សែប្រយុទ្ធ Marseille
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 May, 2016 ក+ ក-

បាល់ទាត់​៖​ក្រុម​ញញួរ​ធំ West Ham បានដាក់​ដេញថ្លៃ​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Michy Batshuayi របស់​ក្រុម Marseille ក្នុងតម្លៃ​ប្រហែល ៣១,៥​លាន​ផោន​ដែលជា​តម្លៃ​មួយ​ដ៏​ថ្លៃ​បំផុត​របស់​ក្រុម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត the Guardian​។​
​ញញួរ​ធំ West Ham បាន​សរសើរ​ចំពោះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​ជា​យូរ​មកហើយ​និង​មានបំណង​ចង់​ចុះហត្ថលេខា​នៅក្នុង​ខែមករា​ខាងមុខនេះ ដើម្បី​ជំរុញ​ដល់​ការដេញថ្លៃ​សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​។​
​លោក Slaven Bilic អ្នក​ចា​ត​ការ​ទូរ​ទៅ​របស់​ក្រុម West Ham បាន​បញ្ជាក់ថា ក្លិប Juventus កំពុងតែ​មានការ​ប្រកួត​ប្រជែង​ទិញយក​កីឡាករ​រូបនេះ​ដែរ ខណៈពេលដែល​ក្រុម Roma, Tottenham និង Liverpool កំពុង​តាមដាន​ការវិវត្ត​៕

2368312