កីឡាករ Bernardo Ribeiro ទទួលមរណភាព​ដោយសារ​បញ្ហា​បេះដូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2016 ក+ ក-

​បាល់ទាត់​៖​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា កីឡាករ Bernardo Ribeiro ដែល​ប្រកប​អាជីព​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បានទទួល​មរណភាព​ដោយសារ​បញ្ហា​បេះដូង​។​
​ប្រភព​បាន​បន្តថា Ribeiro ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្បែរ​កន្លែង​ប្រកួត ជា​កន្លែង​ដែល​គាត់​បាន​លាចាក​លោក​។​
​ទោះជា​យ៉ាងនេះ​ក្តី មូលហេតុ​នៃ​ការស្លាប់​នេះ​មិនទាន់មាន​ប្រភព​ច្បាស់លាស់​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា កីឡាករ Bernardo Ribeiro វ័យ ២៦ ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​អំឡុង​ការប្រកួត​មិត្តភាព​ឲ្យ​ក្រុម Friburguense របស់​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃទី​០៧ ខែឧសភា​នេះ​៕

Bernardo-Ribeiro-of-the-Jets-runs-with-the-ball