Martial នឹង​អវត្តមាន​ពេល Man Utd ប៉ះ West Ham យប់​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តី​រា​សយ​ការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Anthony Martial នឹង​អវត្តមាន​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ពេល​ប៉ះ​ជាមួយ​ក្រុម​ញញួរ​ធំ West Ham United នៅ​រាត្រី​អង្គារ​នេះ​ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​គន្លាក់ជើង​នៅ​ចុង​សប្តាហ៍​នេះ​។​
​ខ្សែប្រយុទ្ធ​សញ្ចា​តិ​បារាំង​វ័យ​២០​ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​យ៉ាង​នៅ​ឯង​កីឡាដ្ឋាន Carrow Road ដែល​ជួយ​ក្រុម​បិសាច​ក្រហម Man Utd យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Norwich City ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​សៅ​រ៏ សប្តាហ៍​មុននេះ​។​
​ខ្សែប្រយុទ្ធ​រូបនេះ​នឹងមិន​វត្តមាន​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម West Ham នៅ​កីឡាដ្ឋាន Up tonpart ដោយ​តែ​របួស​សរសៃពួរ​គន្លាក់​ជើង​ធ្ងន់ធ្ងរ ក្នុងអំឡុងពេល​ជួយ​ជាមួយ​ក្រុម Norwich កាលពី​ថ្ងៃ​សៅរ៍​។​
​យ៉ាងណាមិញ បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Telegraph បាន​ឲ្យ​ដឹងថា Martial កំពុងស្ថិត​នៅក្នុង​មន្ទិល​សង្ស័យថា អាច​នឹង​គ្មា​នេ​វត្តមាន​សម្រាប់​ការប្រកួត​ចង់​នៃ ក្របខ័ណ្ឌ Premier League ពេល​ប៉ះ​ជាមួយ Bournemouth នៅ​កីឡាដ្ឋាន Old Trafford នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​គាត់​មាន​ពេល​រយៈ ១២ ថ្ងៃ​ដើម្បី​ព្យាបាល​របួស​នឹង​ត្រៀមខ្លួន មុនពេល​ប្រ​កួ​តេ​ជាមួយ​ក្រុម Crystal Palace វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup នៅ​កីឡដ្ឋាន Wembley ។​
​គួរ​បញជាក់ថា ក្រុម​បិសាច​ក្រហម Man Utd ត្រូវការ​ឈ្នះ​ការប្រកួត​ជាមួយនឹង​ក្រុម West Ham និង Bournemouth ក្នុង​គោលបំណង​ដើម្បី​មាន​កៅអី​មួយ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​៕

Manchester-United-v-Sunderland