ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានអោយថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់បុរសម្នាក់ បានកើតឡើងនៅវេលាម៉ោង១ និង៣០រសៀលថ្ងៃទី១០ ខែឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី៣ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ហេតុការណ៍នេះកើតឡើងស្របគ្នាដែលរថយន្តក្រុងបើកបរក្នុងទិសដៅពីគ្បូងឆ្ពោះទៅកាន់ទិសខាងជើងក៏ពើបប្រទះជាមួយនិងម៉ូតូកំពុងឆ្លងផ្លូវពីកើតទៅលិចបណ្តាលអោយបុកស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះភាគីម៉ូតូឈ្មោះ នូ លឿម ភេទប្រុស អាយុ៧៤ឆ្នាំរសស់នៅភូមិ ឃុំកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តក្រោយពេលកើតហេតុគេចខ្លួនបាត់។ករណីខាងលើរវាងរថយន្តក្រុង ម៉ាកហីយ៉ាន់ដាយ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ ៣c -៧៩៤៨ ចំពោះម៉ូតូហុងដាដ្រីម ស៊េរី២០០៩ពាក់ស្លាកលេខ១E-៣៨៧៥បើកបរដោយជនរងគ្រោះស្លាប់៕ ប៉ែនសុផល
បុរសចំណាស់ម្នាក់ត្រូវរថយន្តក្រុងបុកស្លាប់ ខណៈជិះម៉ូតូឆ្លងថ្នល់