ម៉េង កែវពេជ្ជតា ថា​ឲ្យ ដេ​នី ខ្វាន់ ចំៗ​យ៉ាង​ចាស់ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2016 ក+ ក-

​សិល្បៈ​៖​បញ្ហា​ការ​ស្លៀកពាក់​របស់​នាង ដេ​នី ខ្វាន់ កាន់តែ​ទទួលបាន​ការរិះគន់​ច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយ មិន​ថា តែ​ប្រជាពលរដ្ឋ​ធម្មតា សូម្បីតែ​អ្នក​សិ​ល្បះ​ដូចគ្នា​ក៏ បាន​រិះគន់​នាង​ផងដែរ ជាក់ស្តែង​ថ្មីៗ​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ថាអោយ​នាង ដេ​នី ខ្វាន់ ចំៗ​យ៉ាង​ចាស់ដៃ​ថា​៖ “​បើ​នាង​ម្នាក់​ហ្នឹង​មិនបាន​តាំងខ្លួន​ជាតា​រា ឬ​មិន​ពាក់ព័ន្ធ​នឹង​សិល្បៈ​ទេ ចង់​នាង​ដើរទៅ​ណា​មក​ណា​ធ្វើ​អ្វី ឬ​ថត​អ្វី​មិន​ស្លៀកពាក់​ខោអាវ​សោះតែ​ម្តង ក៍​គ្មាន​ន​ណា​ទៅ​ឆ្កួត​ខឹង​នឹង​នាង​ដែរ ផ្ទុយទៅវិញ​គឺមាន​តែ​អគុណ​នាង​ទៅវិញ ដែល​នាង​ចិត្តល្អ​អោយ​ភ្នែក​គ្រប់គ្នា រាប់​តាំងពី​ពូៗ​ម៉ូតូឌុប អ្នកលក់​លៀស​ហាល អ្នក​បោស​សំរាម​ផង ក៍​អាច​មើល​របស់​នាង Free Free បាន​នោះ​។​
​តែ​សំខាន់ នាង​យកឈ្មោះ​ជាតា​រា ឈ្មោះ​អ្នក​សិ​ល្បះ​មក​លាប​ដើម្បី​ទាញ​ការចាប់អារម្មណ៍ និង​ពង្រីក​ទីផ្សារ​របស់​នាង​ហើយ​ពេល​មហាជន​ទិទៀន​នាង​បែរជា​និយាយ​បែប​បន្ទាបបន្ថោក​ថា​នាង​មិន​រស់​ដោយសារ​សិ​ល្បះ​ទៅវិញ​។​
​សំដី​ក្អេងក្អាង ចំអក​ដល់​ក្រសួង​វប្បធម៌ និង​ជេរ​បញ្ជោះ​តបត ដល់​អ្នក​ទិទៀន​ទាំង​បុ​៉​ន្មា​ន​របស់​នាង និង​បងប្អូន​របស់​នាង គឺ​វា លើស ពេក​ហើយ មិន​សម​ណា​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​វប្បធម៌ លោក​បិទ​ភ្នែក​បិទ​ត្រចៀក​ទៀត​នោះទេ គួរ​ណាស់​តែ​លោក​ចាត់​វិធានការណ៍ ធ្វើការ​ព្រមាន​ចំៗ​ឈ្មោះ​តែម្តងទៅ មិនដឹងថា​នៅ​បិតបាំង លាក់​មុខ​អោយដល់​ណា​ទៀត​ទេ បើ​នាង​ព្រហើន​ដល់​ម្លឹ​ង​ហើយ ។​
​ល្មម​ហើយ ល្មម​អាណិត​ដល់​ពួកយើង​ជា​សិ​ល្បះ​នារីៗ​ដែល​ខិតខំ​ប្រ​ព្រិ​ទ្ធ​ខ្លួន​ល្អ ខំតស៊ូ​ដោយ​សុច្ចរិត​ទៀងត្រង់​ទោះ​អត់ឃ្លាន​មាន​ហូប​ឬ​គ្មាន​សម្ភា​រះ​ទំនើប​ប្រើប្រាស់​ក៍​ពួកយើង​មិន​លក់​ឧ​ត្ត​ម​គតិ​ដែរ​ដើម្បី​រក្សា​ការពារ​កិ​ត្ត​យស​ជា​ស្ត្រី​ខ្មែរ និង​សិ​ល្បះ តែ​បែរជា​ត្រូវ​មក​ស្អុយរលួយ​ឈ្មោះ​ព្រោះតែ​នាងៗ​ប៉ុន្មាន​នាក់​ហ្នឹង​គឺ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ឡើយ សូមមេត្តា​ក្រសួង​លោក​ជួយ​ធ្វើ​ចំណាត់​ការអោយ​ច្បាស់​ផង​ក្នុង​រឿងនេះ ពួកយើងខ្ញុំ​ហត់​ហើយ ហត់​នឹងធ្វើ​ល្អ ហត់​នឹង​អំណត់ ហត់​នឹង​ទទួល​ពាក្យ​ចោទប្រកាន់ ហត់​នឹង​ពន្យល់​មហាជន​ថា​មួយណា​ជាលា​មក មួយណា​ជា​ផ្កា​”៕
Capture21