ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ថ្នាំញៀន​៣​កញ្ចប់​ធំ និង​ម៉ូតូ​មួយគ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​ល្បាត​របស់​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​ជ្រោយចង្វា​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ ដែល​ជននេះ​បាន​រក្សាទុក​នៅជាប់​នឹង​ខ្លួន ព្រមទាំង​ម៉ូតូ​១​គ្រឿង​ម៉ាក CBR​។​
​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់ ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច ក្បែរ​វត្ត​គៀន​ឃ្លាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​
​អធិការរង​ទទួល ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា លោក​វរសេនីយ៍ត្រី ឯក សេរី​វុ​ធ បាន​ប្រាប់​អ្នកកាសែត​ថា ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខាងលើនេះ មានឈ្មោះ​ឈិន ប្រណី អាយុ​២១​ឆ្នាំ ជា​ជនជាតិ ខ្មែរឥស្លាម មាន​មុខរបរ​ធ្វើស្រែ ស្នាក់នៅ ភូមិ​សំពោង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ម្នាក់ទៀត ឈ្មោះ​ជា ធុ​យ អាយុ​១៩​ឆ្នាំ មាន​មុខរបរ​លក់ដូ​រស្នាក់នៅភូមិ​ជ្រលង ឃុំ​ត្រពាំង​ត្នោត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​លោក​លោក​វរសេនីយ៍ត្រី​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច បានធ្វើការ​បញ្ជូន​ខ្លួន​ជន សង្ស័យ​ទាំង​២​នាក់​រួមជាមួយ​វត្ថុតាង​ទៅ​ឃុំខ្លួន​ស្រាវជ្រាវ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​រៀបចំ​ចាត់​តាម​និតិ​វិធី​នៃ​ផ្លូវច្បាប់​៕

fn-2016-05-13-10-22-15-1fn-2016-05-13-10-22-15-3