ប្រជាពលរដ្ឋ​ភូមិ​ដូន​មា​យ​ស្នើអោយ​ក្រុមហ៊ុន​BATTAMBANG KT CEMENT​ដោះស្រាយ​សំណង​ដី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2016 ក+ ក-

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុង​តំបន់ភ្នំ​ដូន​មា​យ ឃុំ​ស្ដៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង ចំនួន​២៦​គ្រួ​សារបាន​តវ៉ា​និង​ស្នើរ​សុំអោយ​ក្រុមហ៊ុន BATTAMBANG KT CEMENT​របស់​ចិន​ជួយ​ដោះស្រាយ​សំណង​លើដី​ជុំវិញ​ភ្នំ​ដែល​អាស្រ័យ​ផល​២០​ឆ្នាំ​មកហើយ ខ​ណះ​ក្រុមហ៊ុន​ចូល​ឈូសឆាយ​រំលោភ​ទាំង​មិនមាន​ការទូទាត់​។​
​អ្នកស្រី​យ៉េន យួ​ម អាយុ​៦៥​ឆ្នាំ​រស់នៅ​តំបន់ភ្នំ​ដូន​មា​យ ឃុំ​ស្ដៅ ស្រុក​រត​នះ​មណ្ឌល​បានអោយដឹង​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា​៖ លោកស្រី​មាន​ដី​ធ្វើ​ចំការ​ចំនួន​១​ហិកតា​ដែល​បាន​ដាំ​ដុះ​តាំងពី​ឆ្នាំ​១៩៩៦​មក លោកស្រី​ដើរ​ស៊ីឈ្នួល​គេ​ផង​និង​ធ្វើ​តិចតួច​ខ្លួនឯង​ផង​គ្រាន់​បាន​ចិញ្ចឹមជីវិត ពេលនេះ​ដី​ដាំ​ដុះ​ខាងលើ​ត្រូវ​ភាគី​ខាង​ក្រុមហ៊ុន​រឹម​អូស​យក​និង​កំពុង​ឈូសឆាយ​ដោយ​មិនបាន​ដោះស្រាយ​សំណង​នៅឡើយ​បើទោះបី​ដី​នេះ​ជា​ដី​ចំណី​ភ្នំ​ក៍ដោយ ព្រោះ​គាត់​បាន​អាស្រ័យ​ផល​ជា​យូរ​មកហើយ​និង​មិនបាន​ទទេ ទេ​គឺ​បានមកពី​ការ​សន្សំ​លុយ​ទិញ​គេ​យ៉ាង​លំបាក​ជាទីបំផុត មិនតែប៉ុណ្ណោះ​កាលពីដើម​រដូវ​ដាំ​ដុះ​នេះ​លោកស្រី​បាន​ជួល​អោយគេ​អោយធ្វើ​ស្មៅ​និង​ភ្ជួរ​អស់​លុយ​ដែល​បេះ​ពី​មាត់​ពី​ករ​មួយចំនួន​ថែមទៀត​។​
​លោក ឡុ​ក នី អាយុ​៤៩​ឆ្នាំ​បានអោយដឹង​ដែរ​ថា​៖ ដី​អាស្រ័យ​ផល​របស់លោក​ចំនួន​២​ហិកតា​ដែលមាន​ទីតាំងនៅ​ជំរាល​ចង្កេះភ្នំ​និង​ផ្នែក​ខាងក្រោម​ជាប់​ភ្នំ​ត្រូវបាន​ខាង​ក្រុមហ៊ុន​ហាមឃាត់​មិនអោយ​ចូល​ក្បែរ​ដើម្បី​ដាំ​ដុះ​ឡើយ ពេលនេះ​គ្រឿងចក្រ​កំពុង​ឈូសឆាយ​និង​ខួង​យ៉ាង​គគ្រឹកគគ្រេង មិនតែប៉ុណ្ណោះ​ខាង​ក្រុមហ៊ុន​បាន​អះអាងថា​បាន​ដោះស្រាយ​សំណង​អោយ​រួចរាល់​ហើយ ប៉ុន្ដែ​ជាក់ស្ដែង​លោក​មិនទាន់​ទទួលបាន​លុយ​សំណង​ឡើយ​ប្រហែល​ជាមាន​អាថ៌កំបាំង​នៅក្នុង​រឿងនេះ​។​
​លោកស្រី​ធាន ស៊ុ​ង អាយុ​៦៤​ឆ្នាំ​បានលើកឡើង​ផងដែរ​ថា​៖ ផ្ទៃដី​ដាំ​ដុះ​របស់​លោកស្រី​ចំនួន​១០​ហិកតា គ្រប់គ្រង​និង​បាន​បង្ក​រន​ង្កើ​ន​ផល​ពោត សណ្ដែក ដំឡុង​តាំងពី​ឆ្នាំ​១៩៩៦​មក ឥឡូវ​ក្រុមហ៊ុន​បាន​បោះបង្គោល​ហាមឃាត់​មិន​គាត់​ចូល​ដាំ​ដុះ​ឡើយ​ដោយ​ក្រុមការងារ​របស់​ស្រុក​បាន​អះអាងថា​ជា​ដី​របស់​រដ្ឋ​ព្រមទាំង​បាន​និយាយ​បំភិតបំភ័យ​ជាច្រើន​ទៀត​ដាក់​សម្ពាធ​ទៅលើ​ប្រជាពលរដ្ឋ​អ្នក​ល្ងិតល្ងង់​។ លោកស្រី​ស្នើរ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​ពិនិត្យ​អោយបាន​ដិតដល់​និង​ជួយ​អោយមាន​ការដោះស្រាយ​សំណង​ដល់​ពួកគាត់​ផង​ពីព្រោះ​ប្រជាពលរដ្ឋ​ក្រៅពី​ធ្វើ​ចំការ​មិនមាន​អ្វី​ទីពឹង​ឡើយ ក្រីក្រ​ណាស់​។​
​ចំណែក​លោក​សៀវ ប៊ុន​សៀន អភិបាលរង​ស្រុក​រត​នះ​មណ្ឌល​និង​ជា​ក្រុមការងារ​ដោះស្រាយ​របស់​ក្រុមហ៊ុន​BATTAMBANG KT CEMENT Co.,ltd​បាន​បញ្ជាក់ថា​៖ ប្រជាពលរដ្ឋ​ដែល​នៅក្នុង​រង្វង់​ការប៉ះពាល់​សរុប​ចំនួន​១១៧​គ្រួសារ រហូតមកទល់​ពេលនេះ​បាន​ដោះស្រាយ​ទូរ​ទាត់​សំណង​រួចរាល់​បាន​ចំនួន​១១៣​គ្រួសារ​ហើយ នៅសល់តែ​៤​គ្រួសារ​ទៀត​ប៉ុណ្ណោះ​នៅ​មិនទាន់​ឯកភាពគ្នា​ដោយ​ខ្លះ​ទាក់ទង​ទៅ​និង​ភាព​មិនទាន់​ត្រូវ​គ្នា​លើ​តម្លៃ​ដីចំការ​និង​ខ្លះទៀត​មិនត្រូវ​គ្នា​ដោយសារ​តម្លៃ​ដើមឈើ​ឬ​ដំណាំ​ផ្សេងៗ​។​
​តំណាង​ក្រុមហ៊ុន​លោក​សៀង ប៊ុនធឿន បាន​លើកឡើងថា​៖ ប្រជាពលរដ្ឋ​មាន​បញ្ហា​ជួប​ការលំបាក​ជាមួយ​ក្រុមហ៊ុន​សូម​ធ្វើសំណើរ​ឡើង​ដើម្បីអោយ​ក្រុមហ៊ុន​ដឹង​ពី​ថា​ប្រជាពលរដ្ឋ​ជួប​បញ្ហា​អ្វី​៕​ប៉ែន​សុផល​

21index