សមត្ថកិច្ចឡោមព័ទ្ធចាប់ចោរលួចរថយន្តនៅសង្កាត់ភ្លើងឆេះរទេះ
ភ្នំពេញ៖អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បាននិងកំពុងឡោមព័ទ្ធ ក្រុមចោរប្លន់រថយន្ត Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-9925 ស្ថិតនៅក្បែរវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ។
លោក យឹម សារ៉ាន់ បានបន្តទៀតថា ខណ:ជនរងគ្រោះ ទិញឡាន ហើយកំពុងបើកសាក នៅតាមផ្លូវទំនប់កប់ស្រូវ ស្រាប់តែពេលនោះ មានជនសង្ស័យមកភ្ជង់ ហើយបើករថយន្តចេញទៅ តែពេលនោះ មានការភ្ញាក់ផ្អើល ក៏ជនសង្ស័យទម្លាក់រថយន្តចោល នៅឃ្លាំងមួយកន្លែង នៅក្បែរជន្លង់ម្លូ។ យ៉ាងណាក៏ដោយ លោកអធិការ មិនទាន់អាចបញ្ជាក់ថា តើពួកវាមានគ្នាប៉ុន្មាននាក់នោះទេ ពីព្រោះកំពុងឡោមព័ទ្ធនៅឡើយ៕