លើកដែក​មិន​ប្រយ័ត្ន​ប៉ះ​នឹង​ខ្សែកាប​ឆ្លង​ចរន្ត​ឆក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ជាងដែក​ម្នាក់​បាន​ស្លាប់ ខណៈ​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ដោយសារ​លើកដែក​ប៉ះចំ​ខ្សែកាប​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​១០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ នួន សារ៉េត ស្ថិតនៅ​ភូមិ​អរិ​ក្សត្រ ឃុំ​អរិ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​អធិការនគរបាល​ស្រុក​លោក​វរសេនីយ៍ទោ ជា ថុល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ីវ អំណត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងផ្សារដែក រស់នៅ​ភូមិ​តា​ជោ ឃុំ​សារិការ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​លោក​អធិការ​ស្រុក​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ (​ជា​ប្អូន​ប​ង្គើ​ត​) ឈ្មោះ អ៊ីវ ចំ​និត្យ និង​២​នាក់​បងប្អូន​បាន​ទៅ​ស៊ីឈ្នួល​ម៉ៅការ ធ្វើ​ដំបូល​សំ​យ៉ាប​ផ្ទះ​ឲ្យ ឈ្មោះ នួន សារ៉េត នៅ​ភូមិ​ឃុំ​កើតហេតុ ក្នុងតម្លៃ​០១​ម៉ែត្រការ៉េ​១២.៥​ដុល្លារ​។ លោក​អធិការ​ស្រុក​បាន​បន្តទៀតថា ជនរងគ្រោះ​បាន​លើកដែក​ធ្វើ​សំ​យ៉ាប​ផ្ទះ ក៏​ប៉ះចំ​ខ្សែកាប (​ស្រាត​) បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់ ហើយ​ក្រុមគ្រួសារ​ជួយសង្គ្រោះ នាំទៅ​មន្ទីរពេទ្យ​សង្គ្រោះ​មិនទាន់​បណ្ដាល​ឲ្យ​ស្លាប់​តែម្តង​។
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បច្ចេក​ទេស បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ ហើយ​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13240701_1602705520043813_710781667630889483_n13221024_2031242867100723_6756250534054108364_n