រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ១៧នាក់ (ស្រី ៤នាក់) និងរបួសស្រាល ៦នាក់ (ស្រី ១នាក់)។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ចំនួន ៦គ្រឿង,រថយន្តធុនធំ ២គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក, មិនគោរពសិទ្ធ ១លើក, ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ២លើក, ងងុយដេក ១លើក, កត្តាយានយន្ត ១លើកស្លាប់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៩នាក់ ( យប់ ៦នាក់ )។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមានចំនួន ៤.៦៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១.៨៣១គ្រឿង និងពិន័យសរុប ២.៨០៣គ្រឿង៕
ស្លាប់២នាក់ របួស២៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ឧសភាម្សិលមិញ