ម៉ានីល៖ឆ្មាំការពារដែនសមុទ្រហ្វីលពីន បានចាប់អ្នកនេសាទចិន ២៥នាក់ឃុំខ្លួន រួមទាំងទូកនេសាទរបស់ពួកគេពីរគ្រឿងផងដែរ ពីបទចូល នេសាទខុសច្បាប់កាលពីម្សិលមិញ គ្រាដែលទំនាក់ទំនង ប្រទេសទាំងពីរនៅមិនទាន់ប្រសើរឡើងនៅឡើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ។
ប្រភពដដែលបញ្ជាក់ថា ឆ្មាំការពារដែនសមុទ្រ រួមទាំងក្រុមអ្នកការពារធនធានជលផលហ្វីលពីន (BFAR) បានចាប់ខ្លួនក្រុម អ្នកនេសាទចិនខាងលើនេះ តាំងពីថ្ងៃចន្ទមកម្ល៉េះ ដោយសារតែពួកគេបានចូលនេសាទត្រី ក្នុងដែន ទឹកហ្វីលពីនក្បែរខេត្ត Babuyan និង Batanes ដោយមិនមាន ការសូមអនុញ្ញាតជាមុន ដែលនេះត្រូវបានអាជ្ញាធរចាត់ទុកជាទង្វើខុសច្បាប់។
អាជ្ញាធរហ្វីលីពីនបានអះអាងថា ដែនទឹកដែលក្រុមអ្នកនេសាទចិន បានចូលមកនេសាទនោះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់ហ្វីលពីនសុទ្ធសាធ ដោយមិនមានជាប់ ពាក់ព័ន្ធនឹងតំបន់ជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ៕