ស្លាប់​៥​នាក់ របួស​១៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ឧសភា ២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៧​លើក​) មនុស្ស​ស្លាប់​៥​នាក់ (​ប្រុស​៣​នាក់​) រងរបួស​ធ្ងន់​១២​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល​៧​នាក់ (​ស្រី​១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍​ស្នងការ​នគរបាលជាតិ​។​
​ប្រភព​បន្តថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្តាលឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២0​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក (​ស្លាប់​៣​នាក់​), ស្រវឹង​១​លើក ,​មិន​គោរព​សិទ្ធិ​២​លើក , ប្រជែង​១​លើក (​ស្លាប់​១​នាក់​) , ងងុយដេក​១​លើក (​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់​១​លើក​។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​៤​នាក់ )​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន​ផ្លូវជាតិ ចំនួន​៨​លើក ផ្លូវ​ខេត្ត​-​ក្រុង​ចំនួន​៣​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន​ម៉ូតូ​៤​លើក រថយន្ត​ធុន​តូច​៥​លើក ,​រថយន្ត​ធុន​ធំ​២​លើក​៕

fn-2016-05-18-07-48-46-7