ករណី​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​នៅ​ថៃ​គឺជា​រឿង​ឃាតកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​កម្ពុជា បាន​អះអាងថា ករណី​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​នោះ គឺជា​ករណី​ឃាតកម្ម មិនមែន​អត្តឃាត​នោះទេ ហើយ​ករណីនេះ មានការ​ពាក់ព័ន្ធ​នឹង​ពលករ​ខ្មែរ​២​នាក់​ទៀត​។​
​គួរ​បញ្ជាក់ថា កាលពី​ម៉ោង​២៖៣០​នាទី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ មាន​ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់ ខណៈដែល​អាជ្ញាធរ​ថៃ​បាន​រាយការណ៍​ថា ករណី​នោះ​គឺជា​ការធ្វើអត្តឃាត​ខ្លួនឯង ។ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ គឺ​ប្តី​មានឈ្មោះ សៃ សាល អាយុ​៣២​ឆ្នាំ ជា​កម្មករ​បម្រើការ​នៅ​រោងចក្រ​ស្បែកជើង​ប្រទេស​ថៃ ។ ចំណែក​ប្រពន្ធ​ឈ្មោះ តាំង សុខ​នី អាយុ​៣០​ឆ្នាំ ដែល​ទើប​ចូល​ប្រទេស​ថៃ​នា​ថ្មីៗ​នេះ ហើយ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ជា​អ្នករស់នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម​៕

fn-2016-05-17-18-31-50-2