៣​ខែ​ដើមឆ្នាំ ២០១៦​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​កើនឡើង​២,៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016

​ភ្នំពេញ​៖​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ ទទួលបាន​ភ្ញៀវទេសច​អន្តរជាតិ ប្រមាណ ១​លាន ៣​សែន ៤​ម៉ឺន ២​ពាន់ ៤៧៧​នាក់ មាន​ចំនួន​កើនឡើង​ស្មើនឹង ២,៦ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ កន្លងទៅ​។​
យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បញ្ជាក់ថា ការ​ចូលមក​កម្ពុជារ​បស់​ភ្ញៀវ ទេសចរ ភាគច្រើន​តាម​ច្រក​ផ្លូវគោក គឺមាន​ចំនួន​ជាង​៤៩​ម៉ឺន​នាក់ តាម​ច្រក​ព្រលានយន្តហោះ ខេត្តសៀមរាប ចំនួន​ជាង​៤៧​ម៉ឺន​នាក់​។​ក្រៅពីនោះ​ចូល​តាម​ផ្លូវទឹក​។
របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ភ្ញៀវទេសចរ​បរទេស​សំខាន់ៗ​ដែល​ចូលមក​កម្ពុជា​មានដូចជា ៖ វៀតណាម​ចំនួន ២១ ម៉ឺន ៧​ពាន់ ៨៦៤​នាក់​, ចិន​ចំនួន​២១​ម៉ឺន ៧​ពាន់ ២១៣​នាក់​, កូរ៉េ​ចំនួន ១៣​ម៉ឺន ១​ពាន់ ៥៤៨​នាក់​, ថៃ​ចំនួន​៨​ម៉ឺន ៥​ពាន់ ៧៩០​នាក់​, ជប៉ុន​ចំនួន​៥​ម៉ឺន ៥​ពាន់ ៧៥៩​នាក់​, អង់គ្លេស ចំនួន​៥​ម៉ឺន ១​ពាន់ ៥៨៥​នាក់​,​បារាំង​ចំនួន​៤​ម៉ឺន ៨​ពាន់ ៦៧៨​នាក់ និង​ប្រទេស អាល្លឺម៉ង់​ចំនួន ៤​ម៉ឺន ៦​ពាន់ ៨៤០​នាក់​៕(​ប្រភពៈ​មៀ​ច សំអាត )

tour-620