លោក ប៉ែនសុផល
បាត់ដំបងះ លោក ម៉េង លាង នាយការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលបានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ កម្លាំងបង្ការបង្ក្រាបរបស់ស្នងការនគរបាលខេត្តបាត់ដំបងនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះបានចុះប្រតិបត្តិការប្រមូលក្មេងទំនើងដើរលេងយប់ចំនួន៤១នាក់ដែលបង្កភាពស្មុគស្មាញដល់សង្គម។
ក្មេងទំនើងមុខសញ្ញាឃាត់ខ្លួននេះទាំងចំនួន៤១នាក់ មានប្រុស២៩នាក់ ស្រី៨នាក់និងខ្ទើយចំនួន៤នាក់ផងដែរជាក្មេងដើរយប់ដែលប្រមូលផ្តុះគ្នានៅតាមសួនច្បារបង្កអសន្តិសុខ ផឹកស៊ី ប្រើប្រាស់គ្រឿងញៀននិងបំរើផ្លូវភេទ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបន្តថា ក្មេងទំនើងទាំង៤១នាក់នេះសុទ្ធសឹងជាកូន ចៅអ្នករស់នៅជុំវិញក្រុងបាត់ដំបង បន្ទាប់ពីការឃាត់ខ្លួនត្រូវបានអប់រំ សាកសួរនិងពិនិត្យសារធាតុញៀន ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិហើយតម្រូវអោយអាណាព្យាបាលមកធានាអោយវិលត្រឡប់ទៅផ្ទះវិញ។
ក្នុងប្រតិបត្តិការខាងលើចាប់ផ្តើមនៅវេលាម៉ោង២ះ០០រំលងអាធ្រាត្រដល់ម៉ោង៤ះ០០ទៀបភ្លឺចូលរួមផ្ទាល់ដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស ថេត ស្នងការនគរបាលខេត្ត លោកស្នងការរង ជេត វណ្ណនី លោក ម៉េង លាង នាយការិ យាល័យព្រហ្មទណ្ឌ័កំរិតស្រាល និងលោក ឈឿង គឹមសុង ប្រធានក្រុមបង្ករបង្ក្រាបនៃស្នងការនគរបាលខេត្ត៕