បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្រុមមេឃខៀវ Manchester City គ្រោងនឹងបញ្ចប់កិច្ចសន្យាក្នុងការទិញយកបម្រើ Ilkay Gundogan ពីក្រុម Borussia Dortmund នៅចុងសប្តាហ៍នេះ។
ខ្សែបម្រើក្លិប Borussia Dortmund ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Etihad ប៉ុន្តែការរំពឹងទុកត្រូវមាន ស្ងប់ទៅវិញហើយលោកបានជួបបញ្ហារបួសជង្គង់ដែលនឹងអវត្តមានរហូតដល់ខែកញ្ញា។
យ៉ាងណាមិញបើយោងតាមកាសែត The Telegraph លោក Pep Guardiola អ្នកចាត់ការទូទៅក្រុមនេះនៅរដូវកាលបានប្រាប់នៅកន្លែងសន្និសិទថាលោក នឹងព្យាយាមដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយនេះ។
របាយការណ៍នេះបានបន្ថែមថាខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់រូបនេះ ត្រូវបានខកខានចំពោះព្រឺត្តិការណ៍ Euro 2016 ហើយនឹងមកចូលរួមជាមួយក្រុម Man City នារដូវកាលក្រោយនេះក្នុងតម្លៃជាង ២០លានផោន។
គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះ បានបង្ហាញខ្លួន ៤០ ប្រកួតឲ្យក្រុម Dortmund នៅរដូវកាលនេះ៕