អេហ្ស៊ីប៖ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានចេញបញ្ជាឲ្យបញ្ជូននាវាទឹកមួយគ្រឿងចូលរួមស្វែងរកប្រអប់ខ្មៅ Airbus 320 ដែលបានធ្លាក់ក្នុងសមុទ្រមេឌីរ៉ាណេ រយៈពេល៤ថ្ងៃមកហើយ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួរ។
ការសម្រេចបញ្ជូននាវាមុជទឹកនេះ ដោយសារតែប្រតិបត្តិការរុករកនៅលើទឹក ជួបប្រទះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងអាកាសធាតុអាក្រក់។ នាវាខាងលើនេះ នឹងបំពេញប្រតិបត្តិការ តាមចាប់សញ្ញារបស់ប្រអប់ខ្មៅ របស់យន្តហោះ Airbus 320 អមដោយការជួយជ្រោមជ្រែងពីបុគ្គលិករបស់ ក្រុមហ៊ុនរុករកប្រេង។
គួរបញ្ជាក់ថា នាវាមុជទឹកខាងលើនេះ អាចចុះក្នុងទឹកបានជម្រៅ ៣គីឡូម៉ែត្រ ហើយប្រតិបត្តិការ រុករកនឹងបញ្ជូនទៅកាន់កន្លែង ដែលយន្តហោះធ្លាក់តែម្តង។ ពាក់ព័ន្ធនឹងការធ្លាក់យន្តខាងលើនេះមិនទានមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយ៕