អាវុធហត្ថ​ខេត្តក្រចេះ ឃាត់​មនុស្ស ៥​នាក់ និង​រឹបអូស​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត ២​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2016 ក+ ក-

 

​        អត្ថបទ៖ ​លោក ​ វិធិន

ក្រចេះ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដឹកនាំ​ដោយ​បញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ចុះបង្ក្រាប​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន ២​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់​។ ខណៈដែល​រថយន្ត​ទាំងនោះ​កំពុង​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​បម្រុង​លោត​ឆ​ត្រ័​ពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម​។​

​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ គឺ​ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត ធ្វើឡើង​កាលពី​វេលា​ម៉ោង យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ថ្មបាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧A ឋិត​ក្នុងភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រួច​ក៍បាន​បញ្ចូនទៅ​បញ្ចា​ការដ្ឋាន​កងរាជអាវុតហត្ថ​ខេត្ត​។​

លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​បទបញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ កម្លាំង​អាវុធហត្ថ​ខេត្ត ក្រុង​ក្រចេះ និង​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប ចាប់​ឃាត់​រថយន្ដ​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន ២​គ្រឿង និង​មនុស្ស​ចំនួន ៥​នាក់​។​

លោក​វរសេនីយ៍ទោ ឡុង យឹ​ង បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៥​នាក់ គឺជា​អ្នកបើកបរ និង​ព្រួ​រថយន្ត ក្នុង​មាន​ជនជាតិ​វៀតណាម​ម្នាក់ ដោយ​ទី​១,​ឈ្មោះ ប្រាជ្ញ ចាន់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​សូរ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​អ្នកបើករថយន្ត ទី​២,​ឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​អំពិល​តាម​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើករថយន្ត ទី​៣,​ឈ្មោះ នី ដួង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​អំពិល​តាម​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​ព្រូ​រថយន្ត ទី​៤, ឈ្មោះ ង៉ូ វ៉ាង​វី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ព្រួ​រថយន្ត និង​ទី​៥, ឈ្មោះ វេ​ង សា​វី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្តកំពង់ចាម ជា​ព្រូ​រថយន្ត​។​
​ចំណែកឯ​រថយន្ត​យី​ឌុប​ទាំង ២​គ្រឿង​នោះ មួយគ្រឿង ម៉ាក​នីសា​ន់ ពណ៌​ខៀវ​ប្រាំ​ភ្លៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0079 ដឹកឈើ​ប្រណិត ប្រភេទ​ឈើ​ធ្នង់​ពេញប្រៀប និង​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត ម៉ាក ហ៊ី​ណូ ពណ៌​ខៀវ​ប្រាំ​ភ្លៅ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8602 ដឹកឈើ​ប្រណីត ប្រភេទ​ឈើ​ធ្នង់​ពេញប្រៀប​ដូចគ្នា​។​

តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ទាំងពីរ​រថយន្ត​នេះ មាន​ចំនួន​ប្រមាណ​ជា ៧០​ម៉ែត្រគូប និង​សុទ្ធសឹងតែ​ជា​ប្រភេទ​ឈើ​ធ្នង់ នេះ​បើតាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​មិនទាន់បាន​រើ និង​វាស់វែង​។ យោងតាម​ចម្លើយសារភាព​របស់​អ្នកបើកបរ​រថយន្ត និង​ព្រួ​រថយន្ត​ទាំង​៥​នាក់​នោះ បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ទាំងនោះ ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ ឈ្មោះ ហេង សំនាង ហៅ យាយ​ព្រឿង ដែលជា​ជនជាតិ​វៀតណាម ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ និង​គ្រឿង​សង្ហា​រឹម​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ​។​

​ជនសង្ស័យ និង​វត្ថុ​តាំង ត្រូវបាន​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំនុំរឿង​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​លោក បញ្ច សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ។​

​លោក ប៊ុ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា ក្រោយ​ពេលដែល​អាវុធហត្ថ​ខេត្ត ធ្វើ​សំនុំរឿង​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ហើយ រថយន្ត​ដឹកឈើ​ទាំង ២​គ្រឿង​នោះ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​នាំយកទៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​រ ដើម្បី​ធ្វើការ​រើ និង​វាស់វែង​។​

លោក បន្តទៀតថា ចំណែកឯ​ជនសង្ស័យ​ទាំង ៥​នាក់​នោះ​វិញ ក្រោយ​ពេលដែល​រកឃើញ​ចំនួន​ម៉ែត្រគូប​ឈើ​ហើយ​នោះ លោក​នឹង​មក​ធ្វើការ​សាកសួរ​នាំ​ជនសង្ស័យ​បន្ថែមទៀត តាម​នីតិវិធី​ច្បាប់ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​បទល្មើស​មក​ផ្ដន្ទាទោស និង​កសាង​សំនុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង ៥​នាក់​នោះ ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ដូចគ្នា​ដែរ​។​

​ប្រភព​ពត៌មាន បាន​រាយ​កាណ៍​ឲ្យ​ដឹងថា ខណៈពេល​នេះ ឈ្មួញ​ឈើ​ឈ្មោះ ហេង សំនាង ហៅ យាយ ព្រឿង ដែល​ម្ចាស់​ឈើ​ប្រណីត​ខុសច្បាប់​ទាំងនោះ បាន​រត់គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​បាត់​ហើយ​៕

1$

 

 

1#1#1

 

 

 

1#41#5