លោក​ហ៊ុន សែន​៖ កិច្ចព្រមព្រៀង​នយោ បាយ​ថ្ងៃ​២២​កក្កដា មិនមែនជា​កិច្ចព្រម ព្រៀង​រំលត់​បណ្តឹង​នៅ​តុលាការ​ទេ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2014 ក+ ក-

ភ្នំពេញ​៖ កិច្ចព្រមព្រៀង​នយោបាយ​រវាង​ថ្នាក់ ដឹកនាំ​កំពូល​របស់​គណ បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ កក្កដា មិនមែនជា​កិច្ចព្រមព្រៀង​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​នោះទេ សូមកុំ​មានការ​ភ័ន្តច្រឡំ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់ ជ័យលាភី​និស្សិត​នៅ​វិទ្យាស្ថាន​អន្តរជាតិ​នៃ​កម្ពុជា​វិទ្យាស្ថាន​អន្តរជាតិ​នៃ​កម្ពុជា IIC នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ លោក​បញ្ជាក់ថា “​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ កក្កដា មិនមែនជា​កិច្ចព្រមព្រៀង​បញ្ចប់​រឿងក្តី​នៅ​តុលាការ​នោះទេ ហើយក៏​មិនមែន​កិច្ចព្រមព្រៀង ដើម្បី​រំលត់​បណ្តឹងអាជ្ញា​នោះដែរ សូមកុំ​មានការ​ភ័ន្តច្រឡំ​”​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជាក់ទៀតថា “​នៅលើ​ពិភពលោក​នេះ កិច្ចព្រមព្រៀង​នយោបាយ​មិនអាច​គ្របដណ្តប់​លើ​រឿង​តុលាការ​នោះទេ​”​។​”​រឿង​អី​រឿង​បិទផ្លូវ​ឥឡូវ គេ​មិន​ទុក​ឲ្យ​បិទផ្លូវ​ទៀត​ទេ អាជ្ញា​ធរមាន​សមត្ថកិច្ច នគរបាល​គឺ​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​”​។​លោក ក៍​បានស្នើ​ឲ្យ​អ្នកដទៃ ដែល​ទំនងជា​លោក​ចង់​សំដៅ​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រយ័ត្នប្រយែង ការធ្វើ​អត្ថាធិប្បាយ​ណាមួយ​លើ​រឿងនេះ​។​

សូម​បញ្ជាក់ដែរថា ប្រសាសន៍​របស់លោក​ហ៊ុន សែន ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល ដោះលែង​សកម្មជន​របស់ខ្លួន​មួយចំនួន ក្នុងនោះ​មាន​ទាំង​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ជា​អនុប្រធាន​ក្រុមការងារ ចុះជួយ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដាក់​ព​ន្ឋ​នាគារ​ព្រៃ​ស តាម​ដីកា​តុលាការ​កាលពី​សបា្តហ៍​មុន ពាក់​ព័​ន្ឋ​នឹង​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅ ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៀតថា កាលពីពេល​កន្លងមក​លោក​បាន ជួប​ជាមួយ លោក សម រង្ស៊ី ក្រៅផ្លូវការ​នា​វិមាន​រដ្ឋសភា ដោយបាន​និយាយ​ពី​ការចាប់ខ្លួន ហើយ​បក្ស​ប្រជាជន​កម្ពុជា និង​រូបលោក​គ្មាន​សិទ្ធិ​ដាក់​សម្ពាធ លើ​តុលាការ ឡើយ​ហើយ​ការចាប់ខ្លួន​អ្នកណាម្នាក់ គឺ​តុលាការ​និង​នគរបាល​ធ្វើ​កោសល្យ​វិនិច្ឆ័យ​ទៅលើ​សុំ​ណុំ​រឿង​ហើយ​មិន​ពាក់ព័ន្ធ នឹង​លោក​ឡើយ ហើយ​រឿងនេះ​ត្រូវតែ​ដំណើរការ​ទៅមុខ​មិន​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​នោះឡើយ​៕

Untitled-1