ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​មេព្រៃ​ចាប់​រថយន្ត​បា​ឡែ​ន​ដឹក​សាច់​សត្វព្រៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

​អត្ថបទ​៖ លោក វិធិ​ន​
​ក្រចេះ​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អុ​ឹ​ម ប៊ុនធឿន នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្ត សហការ​ជាមួយ សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​មួយគ្រឿង ចំណែកឯ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
​ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​ខាងលើនេះ សមត្ថកិច្ច គឺ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវជាតិ​លេខ 7A ត្រង់ចំណុច​ផ្លូវបំបែក​កែង​ខ្លា​ស្ទុះ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។​
​ក្រោយ​ពេលដែល​សមត្ថកិច្ច បង្ក្រាបបាន រថយន្ត​រួម​និង​វត្ថ​តាង ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ឆែកឆេរ​។​
​ក្រោម​ការសម្របសម្រួល​ពី​លោក នុត វិនីត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​នេះ សមត្ថកិច្ច​បាន​រកឃើញ​សាច់​សត្វព្រៃ​ខុសច្បាប់​សរុប ៨៥​គីឡូក្រាម ក្នុង​សាច់សត្វ​ឈ្លូស ៥៧​គីឡូ និង​សាច់សត្វ​ជ្រូក ២៨​គីឡូ​។
​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កំទេចចោល ចំណែកឯ​រថយន្ត​ដឹក​បទល្មើស គឺ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​។​
​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំនុំរឿង​តាម​នីតិវិធី ដើម្បីអោយ​ម្ចាស់​បទល្មើស​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ច្បាប់​៕

5675ce77-09a2-47ec-8bfa-48a0744084b1be2ff320-81b3-4c1a-a222-8d92c077a9fc03b32103-e4ed-41d5-9af5-be2035132012c4e949b8-2556-4975-80fe-4524a2f454d5