កាប់​ដីដំបូក​ចំ​គ្រាប់មីន​ផ្ទះ​របួស​ស្ទើរ​សុសសាច់​នៅស្រុកកំរៀង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​បានរ​ងរ​បួស​ស្ទើរ​សុសសាច់​ដោយសារ​ត្រូវកម្ទេច​គ្រាប់មីន​ដែល​ផ្ទុះ ខណៈ​កំពុង​កាប់​ដីដំបូក​ខាងក្រោយ​ផ្ទះ​ដើម្បី​យកទៅ​ចាក់​រោង​គោ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សួង ឈៀ​ត អាយុ​៥២​ឆ្នាំ រងរបួស​ដោយសារ​គ្រាប់មីន​ប្រភេទ​ស្គរ ឬ​មីន​សញ្ញា​លេខបូក ដែល​កប់​ក្បែរ​ដំបូក​មួយកន្លែង​ខាងក្រោយ​ផ្ទះ​គាត់​។ ប្រភព​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​បាន​ប្រើ​ចប់កាប់ កាប់​ដីដំបូក​យកទៅ​ចាក់​ក្នុង​រោង​គោ គ្រានោះ​ក៏​ប៉ះចំ​គ្រាប់មីន​ផ្ទុះឡើង​បណ្តាល​ឲ្យ​គាត់​រងរបួស​សុស​ពេញ​ខ្លួន​តែម្តង​។ បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​៕

032c76fd-3780-49ac-8dd2-58a98871a14ae7eeb135-cabf-401f-ae37-60087f64f57e5e1597c1-be13-47a2-a718-e67e85acb08b