ព័ត៌មាន​ជុំវិញ ការស្វែងរក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

​អត្ថបទ៖លោក ខេមរិន្ទ   រូបភាព៖ គ . បញ្ញា

ភ្នំ​ពេ​ញ៖ រហូតមកដល់​ម៉ោង​៨ ​និង​០០​នាទី​​ យប់ថ្ងៃទី ២៦ ឧសភា នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា កំពុងស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព និង​មិន​ត្រូវបាន​ឃាត់ខ្លួន​នោះទេ ។​ការតាមរកលោក កឹម សុខា យ៉ាងតក់ ក្រហល់ ដោយកម្លាំងប្រដាប់អាវុធ បង្កឲ្យ មានការភ្ញាក់ផ្អើលនេះ ត្រូវគេគិតថា តុលាការកំពុងពន្លឿនបន្តនីតិវិធីក្នុង សំណុំរឿងប្រឆាំងនឹងលោក កឹម សុខា ដែលបានមើលស្រាលចំពោះនីតិវិធីតុលាការ។

តំណាងរាស្ត្រ​បក្សប្រឆាំង លោក អេង ឆៃអ៊ាង បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា មន្ត្រីជាន់ខ្ពស់​គណបក្ស បានមក​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែ ដើម្បី​លើកទឹកចិត្ត​លោក កឹម សុខា​។ ប៉ុន្តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ថា តើ​លោក កឹម សុខា កំពុងស្នាក់នៅ​កន្លែង​ណា​នោះទេ​។​

នៅ​រសៀល​ថ្ងៃ​នេះដែរ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ ជួបចរចា​ជាបន្ទាន់ បន្ទាប់ពី​ហេតុការណ៍​សមត្ថកិច្ច​តាម​ស្វែងរក​លោក កឹម សុខា និង​បាន​ឃាត់​រថយន្ត​ដែល​លោក កឹម សុខា ធ្លាប់​ជិះ​នៅតាម​បណ្តោយ​ផ្លូវ​នរោត្តម​កាលពី​វេលា​ម៉ោងជាង ១១ ថ្ងៃត្រង់ ថ្ងៃទី​២៦ ឧសភា នេះ​។​

ទាក់ទិន​នឹង​សេចក្តីថ្លែងការណ៍​បស់ស្ថានទូត​អាមេរិក​នេះដែរ លោក ផៃ ស៊ី​ផាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​សោកស្តាយ ចំពោះ​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​យល់ច្រឡំ​ថា  រដ្ឋាភិបាល​កំពុងមាន​ជម្លោះ​ជាមួយ លោក កឹម សុខា ។​ករណីនេះជា ទំនាស់រវាងបុគ្គល កឹម សុខា និងស្ថាប័ន​តុលាការ ដោយសារបុគ្គលមិន បានគោរពតាមច្បាប់របស់ស្ថាប័នតុលាការ។

គួរ​បញ្ជាក់ថា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះហៅ​សាជាថ្មី ឲ្យ​លោក កឹម សុខា ចូលមក​តុលាការ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នៅ​ថ្ងៃទី​២៦ ខែឧសភា វេលា​ម៉ោង​៩​ព្រឹក លើ​សំណុំរឿង​សញ្ចារកម្ម ក្រោយពី​លោក​មិនបាន​ចូល​បំភ្លឺ​។ តែ​លោក កឹម សុខា សម្រេច​មិន​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

កន្លងទៅ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​លើកឡើងថា អ្នកមាន​អភ័យឯកសិទ្ធិ​ទាំងអស់​មិនអាច​ប្រឆាំង​វិធានការ​របស់​រដ្ឋាភិបាល ឬ​នគរបាល​យុត្តិធម៌​នោះទេ​។ លោក​ពន្យល់ថា ប្រសិនបើ​តុលាការ​ចោទប្រកាន់​អ្នកមាន​អភ័យឯកសិទ្ធិ ទាល់តែ​មានការ​ព្យួរ​អភ័យឯកសិទ្ធិ​។ ប្រសិនបើ​ករណី​មិន​ចូល​តាម​ការកោះហៅ​របស់​តុលាការ លោក កឹម សុខា នឹងត្រូវ​ចាប់ខ្លួន ដោយហេតុថា នេះ​ជា​បទល្មើស​ជាក់ស្តែង​។​

លោក​ឱម យ៉ិនទៀង មានប្រសាសន៍ថា “ លិខិត​ដែល​យើង​ឃើញថា​ព្រះរាជអាជ្ញា​កោះហៅ​លោក​កឹម សុខា មក​។ បើ លោក កឹម សុខា គាត់​មក​តាម​ការកំណត់​។ មកដល់​គាត់​ប្រាប់ថា “ ខ្ញុំ​តំណាងរាស្ត្រ ខ្ញុំ​មាន​អភ័យឯកសិទ្ធិ “ ខ្ញុំ​ជឿថា ព្រះរាជអាជ្ញា​នឹង​ថា លោក​អាច​ឆ្លើយ​សំណួរ​នេះ​ទេ​? បើ​គាត់​មិន​ឆ្លើយ ក៏​អត់​ដឹង​ធ្វើ​អី​គាត់​ដែរ គឺ​គាត់​ត្រូវ​ត្រឡប់​ទៅវិញ តែ​គាត់​ប្រឆាំង​ការ​ទៅ ។ សូមជម្រាបថា គាត់​បង្កើត​បទល្មើស​ជាក់ស្តែង អា​រឿង​ធំ​មិន​គិត ទៅជា​បង្កើត​រឿង​មួយ​ធំ​ជាង​ហ្នឹង​ទៅទៀត អញ្ចឹង​គេ​មិន​ចាប់​អា​រឿង​គាត់​អី សញ្ចារកម្ម​អី​ទេ គេ​ចាប់​រឿង​អា​បទល្មើស​ថ្មី ភ្លាមៗ​នេះ “ ៕

1&!1-##1--#1M yem1madame