ស្លាប់​៤​នាក់ របួស​៨៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​១៩​នាក់ និង​របួសស្រាល​៦៤​នាក់​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៦​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៧​គ្រឿង​, រថយន្ត​ធុន​តូច​៤, រថយន្ត​ធុន​ធំ​៥​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, ប្រជែង​៣​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស មាន​ចំនួន​២,៨៦០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,១៣៦​គ្រឿង និង​ពិន័យ​សរុប​១,៧២៤​គ្រឿង​៕

df344c75-606b-4c17-bc3c-723babfd9854