សាំង​យ៉ុង​បុក​ម៉ូតូ​ស្មាស់​ស្លាប់​២​នាក់ របួស​២​នាក់​នៅ​ក្បាលកោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​​មនុស្ស​២​នាក់​បា​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​២​នាក់​ផ្សេងទៀត​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំង​យ៉ុង​បុក​ម៉ូតូ​ស្មាស់​។ ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​តាមផ្លូវ​ជាតិ​១ ស្ថិតនៅ​ភូមិ​ជ្រាយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​គ្នា​៤​នាក់ ប្រុស​២​នាក់ (​ក្មេងប្រុស​ម្នាក់​) ស្រី​២​នាក់ ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​មួយគ្រឿង ទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​បុក​ជាមួយ​រថយន្ត បណ្តាល​ស្លាប់​ប្រុស​២​នាក់ និង​របួស​ស្រី​២​នាក់ គួរ​ឲ្យ​អាណោចអាធ័ម​។​
​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត និង​ម៉ូតូ នៅ​កន្លែងកើតហេតុ ហើយ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

fn-2016-05-27-07-05-09-1fn-2016-05-27-07-05-09-2fn-2016-05-27-07-05-10-3