ច​ន ច័ន្ទ​លក្ខិណា ឆ្លើយតបចំពោះ​ការ​រិះ​ពី​សំណាក់​ភរិយា​ក្រោយ​លោក​យុ​ត្ថា​រ៉ា ឆា​នី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016

សិល្បៈ​៖​សង្គ្រាមពាក្យសម្តី​បាន​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត បន្ទាប់ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ចេញមក​ពន្លះ​ទៅលើ​អតីត​ស្វាមី​លោក យុ​ត្ថា​រ៉ា ឆា​នី និង​ភរិយា​ក្រោយ​របស់លោក​យ៉ាង​ចាស់ដៃ បន្ទាប់ពី​មានការ​ម៉ាក់​ងាយ​មកលើ​នាង​ពី​សំណាក់​ភរិយា​ក្រោយ​។​
​ផ្តើមចេញ​សង្គ្រាមពាក្យសម្តី​ដៀ​មដា​នគ​ណេ​យ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បានដាក់​ឈ្មោះថា អូន​សួស្តី ដែល​ទំនងជា​ភរិយា​ក្រោយ​របស់លោក យុ​ត្ថា​រ៉ា ឆា​នី បានធ្វើការ​ម៉ាក់​ងាយ​មកលើ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ថា ជា​មនុស្ស​ស្រី​ដែល​មិនចេះ​ធ្វើ​អ្វី​ទាំងអស់ ក្រៅតែពី​ការដើរ​ទិញ​ខោអាវ​ក្នុង​ផ្សារ សំណាង​ដែល​គាត់​(​យុ​ត្ថា​រ៉ា ឆា​នី​) បាន​រួច​កម្ម​ពារ​ពី​ស្រី​ដែល​គ្មាន​មាយា​ទ​។​
​ពាក្យសម្តី​ទាំងនេះ​បានធ្វើ​ឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក្តៅ​ចុង​ច្រមុះ ប្រៀប​ដូច​ភ្នំភ្លើង​ផ្ទុះ​ដែលមាន​កម្តៅ​រាប់សិប​ម៉ឺន​អង្សារ ដោយបាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​នេះ​ថា មិន​ត្រឹមត្រូវ​ដូច​អ្វីដែល​នាង​បាន​ព្យាយាម​លះបង់​តស៊ូ​ដើម្បី​កូនស្រី​របស់​នាង​ដោយ​គ្មាន​ស្វាមី​នាពេល​កន្លងមកនេះ​ឡើយ និង​បាន​ផ្តាំ​ទៅ​អតីត​ស្វាមី​នាង​លោក យុ​ត្ថា​រ៉ា ឆា​នី ឲ្យ​មានការ​ប្រដៅ​ដល់​ភរិយា​ក្រោយ​របស់លោក​ផងដែរ​។​
​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​និង​បង្ហាញ​ម៉ូត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បា​នស​សេ​រថា​“​ស្តាយ​ចិត្ត​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ខំ​ប្រៀនប្រដៅ​និង​បញ្ចុះបញ្ចូល​ទឹកចិត្ត​កូន​អោយ​គោរ​ព្យ​និង​ស្រលាញ់​គេ​ដូច​ម្តាយ​ដែរ ព្រោះ​គេ​ជា​ប្រពន្ធ​ប៉ា​ដូច្នេះ​ក៏​ជា​ម៉ាក់​កូន​ដែរ ច​រិ​ក​បែប​ណឹ​ង​តើ​បានកូន​ខ្ញុំ​ជួប​ម្តង​ជា​២​ដង​ហើយ​លែង​ហ៊ាន​ជួប​ទៀត​” ។​
​អ្នកនាង​បញ្ជាក់ថា “​ខ្ញុំ​ចេះតែ​ឆ្ងល់​ហើយ​សួរ​កូន​តែ​កូន​មិន​ប្រាប់ ដឹង​តែ​និយាយថា​ខ្លាច​មីង​
​បើ​កុំ​តែ​នៅ​គិតថា​ជា​ឪពុក​របស់​កូន​ខ្ញុំ កុំ​អី​ខ្ញុំ​មិន​ទុក​មុខ​អោយ​ទេ សូម​ប្រាប់​អ្នក​ក្រោយ​លោក​ផង​កុំ​ចេះតែ​ហ៊ាន បើ​ខ្ញុំ​គ្មាន​មាយា​ទ​មិនមែន​ខ្ញុំ​ចិញ្ចឹម​កូន​ម្នាក់ឯង​យ៉ាង​ត្រដាបត្រដួស​ទេ ខ្ញុំ​សុខចិត្ត​អត់​ចាយ​ខ្លួនឯង​ដើម្បី​ទុក​លុយ​អោយ​កូន​រៀន 100​ក៏​មិនបាន​ជួយ​ផង​ហើយ​ខ្ញុំ​ក៏​មិន​សុំ ដោយ​សុខចិត្ត​ទ្រាំទ្រ​ម្នាក់ឯង​ប៉ុណ្ណឹង​ហើយ​នៅ​ហ៊ាន​អោយ​នាង​មក​មើលងាយ​ខ្ញុំ​ទៀត នាង​ក៏មាន​កូន​ដែរ​នាង​ដឹង​ច្បាស់​ហើយ លើក​ទី​១​ហើយ​ដែល​ខ្ញុំ​និយាយ សូម​ប្រដៅ​ប្រពន្ធ​លោក​ផង​” ។​
​តាមរយះ​សារ​ដែល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​ជា​សា​ធា​រណះ​វាយប្រហារ​តប​ទៅវិញ​នេះ នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​ឡើយ​ពី​សំណាក់​ភរិយា នឹង​ក៏ដូចជា​លោក យុ​ត្ថា​រ៉ា ឆា​នី នៅឡើយ​ទេ​។​
​ជាការ​កត់សម្គាល់​ចំណងអាពាហ៍ពិពាហ៍​រវាង​លោក យុ​ត្ថា​រ៉ា ឆា​នី និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ធ្លាប់​ត្រូវបាន​គេ​លើកតម្កើង​ថា ជា​គូ​ស្វាមីភរិយា ដ៏​ស័ក្ដិសម​មួយគូ នៅក្នុង​ចង្កោម​អ្នកសិល្បៈ​ដូចគ្នា តាំងពី​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​១៩៩៩​មក ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១២​មក ក៏មាន​លេច​ឮថា ពួកគេ​ទាំងពីរ មាន​ភាព​រង្គោះរង្គើ ទើប​រហូតមកដល់​អំឡុង​ឆ្នាំ​២០១៣ ពួកគេ​ទាំងពី​ក៍បាន​សម្រេចចិត្ត​លែងលះគ្នា​ដោយ​ការ​ព្រមព្រៀងគ្នា​ដោយ​ផ្តិត​មេដាយ​មិន​ឡើង​តុលាការ​ឡើយ ក្នុង​ពួកគេ​បាន​បន្សល់ទុក​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​ផងដែរ ៕

Lay-0033