Arsenal ចង់បាន​ខ្សែបម្រើ Tom Rogic របស់​ក្រុម Celtic
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែបម្រើ Tom Rogic របស់​ក្រុម Celtic បាន​ក្លាយជា​គោលដៅ​ដ៏​សំខាន់​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ចុង​សប្តាហ៍​នេះ​។​ខ្សែបម្រើ​សញ្ជាតិ​អូស្ត្រាលី​វ័យ​២៣​ឆ្នាំ​រូបនេះ កិច្ចសន្យា​របស់គេ​នៅ​កីឡាដ្ឋាន Parkhead មាន​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ខណៈពេលដែល​គេ​ជឿថា​កីឡាករ​រូបនេះ​កំពុងតែ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់​អ៊ឺរ៉ុប​នោះ​។​
​យោងតាម​ការចេញផ្សាយ​របស់​កាសែត The Scottish Sun បាន​ឲ្យ​ដឹងថា ខ្សែបម្រើ​រូបនេះ​កំពុងមាន​ទំនាក់ទំនង​មួយក្រុម​កាំភ្លើង​ធំ​យ៉ាង​ស្អិតរ​មួ​ត​ហើយក៏​មានបំណង​ចង់​ផ្លាស់​មក​ក្រុម​នេះ​រដូវ​កាល​ក្រោយ​ផងដែរ ប៉ុន្តែ​យ៉ាងណាមិញ​សេចក្តី​រាយ​កាណ៍​បាន​បន្ត​មាន​ក្រុម​ជាច្រើន​ដូចជា​ក្រុម Valencia និង Fiorentina កំពុងតែ​ប្រជែង​គ្នា​ដើម្បី​ចុះហត្ថលេខា​ក្នុងការ​នាំយក​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ​មក​រួម​ក្រុម​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្រុម​កាំ​ភ្លើ​ធំ​មាន​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែបម្រើ​រូបនេះ បន្ទាប់ពី​បានបង្ហាញ​នូវ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នៅ​ដែល​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​អង់គ្លេស នៅ​កីឡាដ្ឋាន Stadium of Light កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នោះ​៕

Screen-Shot-2016-05-11-at-12.03.50-1000x600-1