ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​ថ្នាំ​៥​កញ្ចប់​នៅ​ប្លុក​បឹង​ឈូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ករណី​គ្រឿងញៀន​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ជាមួយ​ថ្នាំញៀន​២​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​ផងដែរ​។ ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅ​ប្លុក​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​។​
​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ប្រាប់ថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា រួមជាមួយ កម្លាំង​អន្តរាគមន៍​ចុះជួយ​អធិការដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ជា​លទ្ធផល យើង​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ និង​ថ្នាំញៀន​២​កូន​ថង់​តូច​។​
​លោក​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1