លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​តាម​បណ្ដា​ខេត្ត​-​រាជធានី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2014 ក+ ក-

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ និង​បំពេញវិជ្ជា​លើក​ទី​១ សម័យ​ប្រឡង ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤ មាន​បេក្ខជន​ប្រលង​ជាប់ ចំនួន​២៣,១២៦​នាក់ ត្រូវ​នឹង​២៥% ក្នុងចំណោម​បេក្ខជន​សរុប​ជិត ៩ ម៉ឺន​នាក់​។​
​ប្រី​យ​មិត្ត​អាច​ចូល​មើល​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ និង​បំពេញវិជ្ជា​លើក​ទី​១​នៅតាម​បណ្ដា​ខេត្ត រាជធានី​តាម​អាសយដ្ឋាន​ដូចខាងក្រោម ៖
*​ខេត្តស្វាយរៀង​មាន​បេក្ខជន​ប្រឡង​ចំនួន​៣០៤៨​នាក់ ស្រី​១២០៥ ជាប់​៨០០​នាក់ ស្រី​៣៧២​ភាគច្រើន​ជាប់​និទ្ទេស​E​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖ http://goo.gl/Kl5h7R

*​ខេត្តព្រៃវែង​មាន​បេក្ខជន​ប្រឡង​ចំនួន​៥៣២៨​នាក់ ស្រី​២៣១១​នាក់ ជាប់​១១៥១​នាក់ ស្រី​៥៥៦​នាក់ ក្នុងនោះ​ជាប់​និទ្ទេស​ម្នាក់​ឈ្មោះ យាន សោភា ភេទ​ស្រី មកពី​វិទ្យាល័យ​ព្រះ​អង្គឌួង និង​និទ្ទេស​B​មាន​១១​នាក់​។​
​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/Y1YbC2

*​ខេត្តកំពង់ចាម​មាន​បេក្ខជន​ប្រឡង​ចំនួន​៨៥០៧​នាក់ ស្រី​៤១៤១ ជាប់​២១១៤ ស្រី​១១៥២​នាក់ ក្នុងនោះ​ជាប់​និទ្ទេស​A​ម្នាក់​ឈ្មោះ អ៊ិត ស្រី​ពៅ ភេទ​ស្រី មកពី​វិទ្យាល័យ​សម្ដេច​ជួន​ណាត និង​និទ្ទេស​B​មាន​១២​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/dusmmV

*​ខេត្តកំពង់ធំ​មាន​បេក្ខជន​ប្រឡង​ចំនួន​៣៨០៩​នាក់ ស្រី​១៧៤៧​នាក់ ជាប់​៩១៦​នាក់ ស្រី​៥០៤​នាក់ ជាប់​និទ្ទេស​B៩​នាក់​។​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/sMrHS7

*​ខេត្តតាកែវ មាន​បេក្ខជន​ប្រឡង​៨២៨១​នាក់ ស្រី​៣៥៣៥ ប្រឡង​ជាប់​២១១៥​នាក់ ស្រី​១០២៧ ជាប់​និទ្ទេស​B១៣​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/brzHJv

*​ខេត្តស្ទឹងត្រែង​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៧១៣​នាក់ ស្រី​២៨៧​នាក់ ប្រឡង​ជាប់​១៤៤​នាក់ ក្នុងនោះ​ស្រី​៧០​នាក់​។​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/5mMGfT

*​ខេត្តកំពត​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៤៣១៧​នាក់ ស្រី ២០០៥​នាក់ ប្រឡង​ជាប់​១០៩៨​នាក់ ស្រី​៥៥៤​នាក់ ជាប់​និទ្ទេស​B​មាន​៦​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/h8RkL8

*​ខេត្តកោះកុង​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨១៩​នាក់ ស្រី​៣៧៤​នាក់ ប្រឡង​ជាប់​១៨៣​នាក់ ក្នុងនោះ​ស្រី​៩១​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/3FoF7h

*​ខេត្តបន្ទាយមានជ័យ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៣៣២៤​នាក់ ស្រី​១៥០១ ប្រឡង​ជាប់​៧២០​នាក់ ស្រី​៤០៨​នាក់ ជាប់​និទ្ទេស​B២​នាក់​។​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/STbZyw

*​ខេត្តមណ្ឌលគិរី​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៩១​នាក់ ស្រី​៧៧​នាក់ ប្រឡង​ជាប់​៤៥​នាក់ ក្នុងនោះ​ស្រី​២៧​នាក់​។​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/eTPdgG

*​ខេត្តព្រះវិហារ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៦១​នាក់ ស្រី​៥៧០​នាក់ ប្រឡង​ជាប់​៤៥៤​នាក់ ក្នុងនោះ​ស្រី​២៤៧​នាក់​។​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/Z2qcrV

*​ខេត្តកំពង់ស្ពឺ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៣៤៨០​នាក់ ស្រី​១៥០៣​នាក់ ប្រឡង​ជាប់​៥៨០​នាក់ ស្រី​២៩៤​នាក់ ជាប់​និទ្ទេស​A ឈ្មោះ ចាន់ កិ​ត្យា​ភា​រ៉ា ភេទ​ស្រី​មកពី​វិទ្យាល័យ​កំពង់ស្ពឺ និង​និទ្ទេស​B​មាន​៦​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/V79CZG

*​ខេត្តបាត់ដំបង​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៥៥៧៣​នាក់ ស្រី​២៧៩២​នាក់ ប្រឡង​ជាប់​១០៩៧​នាក់ ស្រី​៥៨៩ ជាប់​និទ្ទេស​B១៦​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/wuVsmw

*​ខេត្ត​ព្រះសីហនុ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៦៤៩​នាក់ ស្រី​៧៤០​នាក់ ប្រឡង​ជាប់​៩១០​នាក់ ស្រី​១៦៨​នាក់ ជាប់​និ​ន្ទេ​ស​B២​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/S4NMxU

*​ខេត្តរតនគិរី​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៦៣១​នាក់​ស្រី​២៤៦​នាក់ ប្រឡង​ជាប់​១៥១​នាក់ ក្នុងនោះ​ស្រី​៦៣​នាក់​។​
​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/rSQzkb

*​ខេត្ត​កែប មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​២៨៨​នាក់ ស្រី​១៤៥​នាក់ ប្រឡង​ជាប់​៦៨​នាក់ ស្រី​៤០​នាក់​។​
​សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/gyokql

*​ខេត្តក្រចេះ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១៥២៨​នាក់ ស្រី​៧៩៧​នាក់ ប្រឡង​ជាប់​៤៧៧​នាក់ ស្រី​២៩៩​នាក់ ជាប់​និទ្ទេស​B​មាន​២​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/PFNWgk

*​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៨៣៧​នាក់ ស្រី​៣៣៥​នាក់ ប្រឡង​ជាប់​២៣៧​នាក់ ក្នុងនោះ​ស្រី​៩១​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/P1vh55

*​ខេត្តសៀមរាប​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៥៥៦៤​នាក់ ស្រី​២៨១៦​នាក់ ប្រឡង​ជាប់​១៥១៦​នាក់ ក្នុងនោះ​ស្រី​៨៦៦​នាក់ ជាប់​និទ្ទេស​A២​នាក់ ទី​១. វណ្ណ លី​ណា ភេទ​ប្រុស មកពី​វិទ្យាល័យ​១០​មករា ១៧៩ ទី​២. ឈ្មោះ សិទ្ធិ សុខ​ផល្គុណ មកពី​វិទ្យាល័យ​មាស​វត្ត​ស្វាយ និង​និ​ន្ទេ​ស​២៤​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/cR96Zr

*​ខេត្តពោធិ៍សាត់ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​២២៤៥ ស្រី​១០៤៨​នាក់ ប្រឡង​ជាប់​ចំនួន​៥៥០​នាក់ ក្នុងនោះ​ស្រី​៣០៤​នាក់ និទ្ទេស​B ៣​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/8VN5Ma

*​ខេត្តកំពង់ឆ្នាំង​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៣០៨៧ ស្រី​១៥០៩​នាក់ ប្រឡង​ជាប់​៨២៤​នាក់ ស្រី​៤៣៦​នាក់ ជាប់​និទ្ទេស​A​ម្នាក់​ឈ្មោះ ចាន់ ពិចិត្រ មកពី​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត និង​និទ្ទេស​B៦​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង​៖http://goo.gl/mzd9y5

*​ប៉ៃលិន​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​២៣៧​នាក់ ស្រី​១០០​នាក់ ប្រឡង​ជាប់​៨៦​នាក់​ក្នុងនោះ​ស្រី​៤០​នាក់​។ សូម​ចុច​មើល​លទ្ធផល​ទាំងស្រុង ៖http://goo.gl/JXfwO4

*​សូម​ចុច​មើល​លទ្ធផល​មណ្ឌល​រាជធានី​ភ្នំពេញ​ទាំងស្រុង​៖http://goo.gl/zAy1Za

*​សូម​ចុច​មើល​លទ្ធផល​លទ្ធផល​មណ្ឌល​ខេត្តកណ្តាល​ទាំងស្រុង​៖http://goo.gl/T2dxNH

សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅនា​សម័យ​ប្រឡង ០៤​និង​ទី​៥ សីហា ២០១៤ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ចំនួន ៩៣ ៤៥៦​នាក់ ចែកចេញជា ១៥៤ មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ១៤០ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១៤ មណ្ឌល ស្មើនឹង ៣ ៧៧៩​បន្ទប់​៕

----------