ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​៣៦៤​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

ខេត្តកោះកុង​៖​កម្លាំង​នគរបាល ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ និង​ធ្វើការ​ឆែរ​ឆេ​រកឃើញ​ថ្នាំញៀន​ចំនួន​៣៦៤​គ្រាប់ និង​ឧបករណ៍​ជក់​មួយចំនួនទៀត​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ គ្រា​ដែល​ចុះ​ឆែកឆេរ​ផ្ទះ​១​កន្លែង​ស្ថិតនៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​ស្នងការរង​នគរបាល ទទួល​ផែន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​ខេត្តកោះកុង លោក យឹម ផេង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​៖ ទី​១-​ឈ្មោះ ន​ន់ សារី អាយុ​៥៤​ឆ្នាំ​ជា​ប្តី និង​ទី​២- ឈ្មោះ ស៊ីម សុន អាយុ​៥៧​ឆ្នាំ​ជា​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​២​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ហើយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៣៦៤​គ្រាប់ និង​ឧបករណ៍​ជក់​១​ចំនួន​។ លោក​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ លោក​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

fn-2016-06-01-12-28-56-2fn-2016-06-01-12-28-56-3