រថយន្ត​ធុន​ធំ​ដឹក​ប្រហិត​មកពី​ថៃ​បុក​បុរស​ស្លាប់​នៅ​ក្រុង​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

 

​អត្ថបទ​៖ លោក សុផល​
​បាត់ដំបង​៖​ ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​: គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​គួរអោយរ​ន្ទ​ត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២:៤០​នាទី ថ្ងៃទី​០១ មិថុនា ២០១៦ នេះ ស្ថិត​ចំណុច​ផ្លូវបំបែក​វៀង​ក្រុង ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។​

​ហេតុការណ៍​នេះ បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ មែន សីហា ភេទ​ប្រុស អាយុ​២៥ រស់នៅ​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក រីឯ​រថយន្ត​បង្ក​អ្នកបើក​ឈ្មោះ រិ​ន អាយុ​១៩​ឆ្នាំ គេចខ្លួនបាត់ បន្សល់​នៅ​ព្រូ​ម្នាក់​ឈ្មោះ កែម ស៊ី​ថូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​: មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​សាំង​ធ្វើដំណើរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិសខាងកើត ដល់​ចំណុចកើតហេតុ ត្រូវ​រថយន្ត​ខាងលើ​ក្នុង​បំណង​បត់​ឆ្វេង​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ទាំង​ម៉ូតូ និង​ម្ចាស់​ស្លាប់​ភ្លាមៗ​តែម្តង​។

​រថយន្ត​បង្កហេតុ ម៉ាក​ហ៊ីយ៉ាន់ដាយ ជា​ប្រភេទ​រថយន្ត​របស់​ឈ្មួញ​រកស៊ី​ដឹក​ប្រហិត​ពី​ប្រទេស​ថៃ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-៤០៨៧៕

1-!-11-!-21-!-3