បង្ក្រាប​ករណី​គ្រឿងញៀន​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​២២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៩​ករណី ឃាត់​មនុស្ស​២២​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១២​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ៥៥.៩២​ក្រាម​, ៣​កញ្ចប់​ធំ និង​៨​កញ្ចប់​តូច នេះ​បើតាម​ការចុះផ្សាយ​របស់ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​ដែល​ប​ង្រា​ប​បានរួម​មាន ខេត្តកំពត​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, បាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, តាកែវ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កំពង់ឆ្នាំង បង្ក្រាប​៣​ករណី ឃាត់ខ្លួន​៩​នាក់​, កែប បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ឧ​ត្ត​រ​មានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ត្បូងឃ្មុំ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​៦​នាក់​៕

13423844_282949215370921_5830965895223150742_n