ក្រុមសកម្មប្រយុទ្ធអាល់សាបាអាល់វាយប្រហារមូលដ្ឋានទ័ពអេត្យូពី
សូម៉ាលី៖ទាហានអេត្យូពី៤៣នាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត បន្ទាប់ពីពួកសកម្មប្រយុទ្ធ អាល់ សាបាអាប់នៅក្នុងប្រទេសសូម៉ាលីវាយប្រហារទៅលើមូលដ្ឋានទ័ពនៅក្បែរក្រុង Halgan ភាគកណ្តាលប្រទេសសូម៉ាលី។ នេះបើតាមសារព័ត៌មាន Channel News Asia។
តាមសាក្សីបានឲ្យដឹងថា គេបានឮសំឡេងផ្ទុះយ៉ាងកក្រើក និងមានការបាញ់ប្រហារគ្នាដោយកាំភ្លើង នាអំឡុងពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារគ្នា យ៉ាងហោចណាស់ក៏បានអូសបន្លាយ រយៈពេលជាងមួយម៉ោងដែរ។
គួរបញ្ជាក់ថាកងទ័ពសហគមន៍អាហ្វ្រិកបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុមអាល់កៃដា នៅស៊ូម៉ាលី ដើម្បីត្រួសត្រាយផ្លូវឲ្យ រដ្ឋាភិបាលនិរទេសគាំទ្រដោយលោកខាងលិចឡើងកាន់អំណាចវិញ៕