អត្ថបទ៖ លោក ប្រុញ វិធិន
ក្រចេះ៖ការភ្ញាក់ផ្អើលមួយរបស់អ្នកភូមិស្រែស្តេច បានកើតមាននៅថ្ងៃទី៨ ខែមិថុនា បន្ទាប់ពី មានស្ត្រីជាអ្នកភូមិពីរនាក់ម្តាយមីង និងក្មួយស្រីបានស្លាប់ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយដោយ អការៈកើតមានដូចគ្នា។
អ្នកភូមិ រស់នៅភូមិស្រែស្តេច ឃុំដំរីផុង ស្រុកឆ្លូង បានដាក់ការសង្ស័យថា ការស្លាប់របស់ស្ត្រីក្នុងភូមិពីរនាក់មីងនិងក្មួយស្រីជាបន្តបន្ទាប់ គឺអាចបណ្តាល មកពីពុលទឹកភេសជ្ជៈកញ្ចប់ ខណះដែលស្ត្រីរងគ្រោះទាំងពីរនាក់មានអការៈមិនស្រួលខ្លួន និង បានទទួលទានភេសជ្ជៈកញ្ចប់ក៏ត្រូវទន់ដៃទន់ជើងណែនដើមទ្រូង និងបានស្លាប់ពេល បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឆ្លូង។
នគរបាលស្រុកឆ្លូង ឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់ជាបន្តបន្ទាប់ដោយសង្ស័យ ថាបានរងនូវការពុលពីភេសជ្ជៈមានឈ្មោះដួង ពិ អាយុ៥៣ឆ្នាំជាម្តាយមីង ត្រូវបានស្លាប់ ពេលបញ្ជូនមកសង្គ្រោះ និងស្ត្រីម្នាក់ទៀត ឈ្មោះ ប្រាក់ ហឿង អាយុ៣៦ឆ្នាំ ជាក្មួយស្រី បានស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះបានរយះពេលជាងកន្លះម៉ោងនៅមន្ទីរពេទ្យឆ្លូង។
បើទោះជាបែបណា ក៏ការស្លាប់របស់ស្ត្រីរងគ្រោះពីរនាក់ម្តាយមីង និងក្មួយស្ត្រី ជាបន្ត បន្ទាប់ គឺក្រុមគ្រូពេទ្យមិនទាន់បានកំណត់ថា បណ្តាលមកពីការពុលរឺក៏យ៉ាងណានោះទេ។ ព្រោះតែស្ត្រីរងគ្រោះទាំងពីរនាក់មានអការៈធ្ងន់ធ្ងរខ្លាំងនិងបានស្លាប់នៅពេលសង្គ្រោះ។
ប្រធានមន្ទីរពេទ្យបង្អែកឆ្លូងលោក ប៊ិន បុណ្ណាវេត បានឲ្យដឹងទៀតថា គ្រូពេទ្យ ជំនាញបានយកសំណាក់ភេសជ្ជៈ ដែលនៅសល់ទៅធ្វើកោសល្យវិច្ច័យរកមូលហេតុអោយ ក្រោយពីមានការសន្និដ្ឋានពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះថា ការស្លាប់របស់ស្ត្រីទាំងពីរ នាក់ផ្តើមចេញពីការពុលភេសជ្ជៈ។
បើតាមការលើកឡើងពីសាច់ញាតិរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់ សមត្ថកិច្ចថា កាលពីថ្ងៃទី៨ មិថុនា ស្ត្រីរងគ្រោះឈ្មោះដួង ពិ បានត្រលប់ពីបទជើង និងបានប្រាប់ថា រូបគាត់វិលមុខ ចង់ក្អួតចង្អោរ និងបានកោសខ្យល ទិញថ្នាំវិលមុខមកលេប។ ក្រោយពីបាន លេបថ្នាំនិងកោសខ្យល់ ស្ត្រីរងគ្រោះបានឲ្យកូនទៅទិញភេសជ្ជៈជាទឹកផ្លែឈើពីផ្ទះលក់ គ្រឿងទេសក្នុងភូមិមួយកន្លែងមកហូប។ ក្រោយការហូបក៏វិលមុខទន់ដៃជើងកាន់តែខ្លាំង និងបានស្លាប់ពេលបញ្ជូនមកមន្តីរពេទ្យ។ ចំនែកឯស្ត្រីរងគ្រោះជាក្មួយឈ្មោះ ប្រាក់ ហឿង ត្រូវបានសាច់ញាតិឲ្យដឹងថា មុនពេលចេញទៅចម្ការស្ត្រីរងគ្រោះបានកើតមានអការៈវិល មុខ និងបានកោសខ្យល់ ហើយក៏ប្រើកូនឲ្យទៅទិញភេសជ្ជៈពីផ្ទះលក់គ្រឿងទេសនៅក្នុង ភូមិដដែល មកទទួលទានអស់២កញ្ចប់ ក៏ត្រូវវិលមុខខ្លាំងទន់ដៃជើង និងត្រូវស្លាប់ពេល កំពុងតែសង្គ្រោះ។
ជាមួយនិងការស្លាប់របស់ស្ត្រីពីរនាក់ម្តាយមីងនិងក្មួយស្រីនៅភូមិជាមួយគ្នា ផ្ទះក្បែរ គ្នានេះអាជ្ញាធរនៅមិនទាន់កំណត់ថាបណ្តាលមកពីសារធាតុពុលរឺយ៉ាងណានោះទេ បើ ទោះជាមានការលើកហេតុផល ពីការពុលភេសជ្ជៈពីអ្នកភូមិយ៉ាងណាក្តី។
អធិការនគរបាលស្រុកឆ្លូង លោកឌួង សុទ្ឋី បានឲ្យដឹងថា អាជ្ញាធរនិងចុះស្រាវជ្រាវ និងប្រមូលសំណាក សង្ស័យថា មានសារធាតុពុល ដែលនៅសេសសល់មួយចំនួនទៅ ធ្វើ កោសល្យវិច្ច័យ៕