ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​សិប្បកម្ម​ទឹកកក​ពោធិ​វាល​ធ្លាយ​ចំហាយ​ឧស្ម័ន​អាម៉ូញ៉ាក់​នាំអោយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួសារ​នៅក្នុង​ក្រុមទី​១ ភូមិ​រត​នះ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​បាន​សំដែង​ក្តី​ព្រួយ​បារ​ម្មណ៍​ជាខ្លាំង​បន្ទាប់ពី​សិប្បកម្ម​ទឹកកក​ពោធិ​វាល​ជា​ញឺ​ក​ញាប់​បែកធ្លាយ​បំពង់​ឧស្ម័ន​អាម៉ូញ៉ាក់​បង្ក​រកា​រសាយ​ភាយ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។​
​អ្នកស្រី ភី ម៉ា អាយុ​២៣​ឆ្នាំ​បានអោយដឹង​នៅ​ថ្ងៃទី​០៨ ខែមិថុនា​នេះ​ថា​: នៅ​ថ្ងៃ​ដែល​សិប្បកម្ម​ទឹកកក​ពោធិ​វាល​ខាងលើនេះ​ធ្លាយ​បំពង់​ឧស្ម័ន​បង្ករ​អោយ​អ្នក​នៅក្បែរ​សិប្ប​កម្មនេះ​មាន​អាកា​រះ​ចុក​ទ្រូង ថប់ដង្ហើម​ហើយ​ខ្យល់ចាប់​តែម្តង ចំណែក​កូន​របស់លោក​ស្រី​ស៊ូទ្រាំ​មិន​ហើយ​ស្រែកយុំ ដោយសារ​មាន​អាកា​រះ​ក្រហាយ​ហើយ​ហៀរ​ទឹកភ្នែក​និង​រមាស់​ច្រមុះ​។​
​អ្នកស្រី សុខ ពៅ អាយុ​៦៣​ឆ្នាំ​បានអោយដឹង​ដែរ​ថា​: បន្ទាប់ពី​ទទួលរង​នូវ​ការប៉ះពាល់​ដោយ​ឧស្ម័ន​រយះពេល​ជាង​២​ម៉ោង​ជាហេតុ​នាំអោយ​លោកស្រី​រកកល​មិន​ស្រួលខ្លួន​ហើយ​កោសខ្យល់​មិនទាន់​ចប់​ផង​ទ្រាំ​មិន​បានក៍​នាំ​កូន ចៅ​ទៅ​សំរាក​នៅ​សណ្ឋាគា ព្រឹក​ឡើង​ទើប​ត្រឡប់មកផ្ទះ​វិញ​។​
​ចំណែក​តំណាង​សិប្បកម្ម​ទឹកកក​បាន​បញ្ជាក់ថា​: នៅ​យប់​ថ្ងៃទី​០៧ ខែមិថុនា​កន្លងមកនេះ​មានការ​ធ្លាយ​បំពង់​ឧស្ម័ន​មែន ប៉ុន្តែ​ត្រឹមតែ​១​សន្ទុះ​ប៉ុណ្ណោះ​ក៍​រៀបចំ​ផ្សា​អោយ​ជិត​ឡើងវិញ ពេលនេះ​ស្ថានភាព​ធម្មតា​ឡើងវិញ​ហើយ​។​
​លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​លើកឡើងថា​: លោក​មិន​បានដឹង​ពី​ហេតុ​ប៉ះពាល់​នេះ​ទេ ព្រោះ​មន្ត្រី​របស់លោក​មាន​តិច ហើយ​បែងចែក​ទៅកាន់​តំបន់​ផ្សេងៗ​ពិសេស​តំបន់​ព្រំដែន លោក​និង​ចាត់​អោយ​មន្ត្រី​របស់លោក​ចុះទៅពិនិត្យ​ព្រោះ​កន្លងមក​ក្រុមការងារ​បាន​ចុះ​សួរនាំ​ដែរ​តែ​ខាង​សិប្បកម្ម​ថា មិន​បញ្ហា​អ្វី​កើតឡើង​ទេ​។​
​គួរ​ញ្ជា​ក់ថា​: កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៦ មាន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ពោធិ​វាល​និង​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ជួប​រឿង​គ្នា​ហើយ​ស្នើរ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​ដោយ​សារភាព​ទ្រាំ​លេង​បាន​និង​ការ​លិច​ធ្លាយ​អាម៉ូញ៉ាក់​ម្ដងៗ​បណ្តាល​កើតឡើង​នូវ​អាកា​រះ​ដកដង្ហើម​តឹង ស្ងួត​បំពង់ក ឈឺក្បាល វិលមុខ តឹងទ្រូង ឆ្អិត​ដើ​មកហើយ​ហៀរ​ទឹកភ្នែក​តែម្ដង ចំណែក​ក្មេងៗ​ក្ដៅខ្លួន ពិបាក​ដកដង្ហើម ឡើង​មុខ​ក្រហម ហៀរ​ទឹកភ្នែក​និង​រលាក​ផ្លូវដង្ហើម​ទាមទា​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រៅពីនេះ​បាន​បង្ករ​អោយ​ដំណាំ បន្លែបង្ការ​មាន​ព្រលឹត ត្រកួន មាន់​ទា ឆ្កែ​ឆ្មា ត្រី​តូចធំ ខ្យង​និង​អន្ទង់​ជាដើម​ងាប់​ត្រៀបត្រា​ពិសេស​នៅពេលដែល​សិប្បកម្ម​ផលិត​ទឹកកក​ពោធិ៍​វាល​នេះ​បង្ហូរ​ជាតិ​អាម៉ូញ៉ាក់​ចូល​លេច​ភូមិ​ម្ដងៗ​៕ ប៉ែន សុផល​

882fa8d6-7fb3-467d-84af-0cc39fb3b6a082b2d552-0da7-46ad-9010-480e52399ef3103061e6-74e5-444b-90f7-77f632979641