កំពត៖អស់រយៈពេលបួនថ្ងៃមកហើយ ដែលក្រុមអ្នកតវ៉ាទាំងនេះសំរេចចិត្ត មិនព្រមចូលធ្វើការក្នុងរោងចក្រមួយនេះ ដោយក្រុមកម្មករនឹងកម្មការនី ទាំងនោះបាននិយាយអះអាងប្រាប់អ្នកយកព័ត៌មានយើងទាំងទឹកមុខស្រងួតស្រងាត់ថា: ពួកគេទាំងអស់គ្នាមិនព្រមចូលធ្វើនេះមិនមែនជាកំហុសរបស់គាត់ឡើយ កំហុសដែលកើតមានឡើនោះគឺមកពីប្រធានក្រុមហ៊ុនរោងចក្រកាត់ដេមួយនេះបានរំលោភបំពានសិទ្ធការងាររបស់ពួកគេទៅវិញទេ។
ពួកអ្នកត៉វាបានបន្តប្រាប់អោយដឹងថា: ការបំពានសិទ្ធការងាររបស់គាត់ទី ១ការបញ្ឈប់កម្មករដោយគ្នានមូលហេតុមិនច្បាស់លាស់ ទី២ពេលបញ្ឈប់កម្មករហើយនោះគឺមិនបានបើកប្រាក់ខែបំណាច់ឆ្នាំទី ៣ក្រុមហ៊ុននេះមិនមានការទទូលខុសត្រូវនៅពេលណាពួកអ្នកកម្មករកម្មការនីចេញមកតវ៉ាម្តងៗ គេពុំដែលបានឃើញអ្នកតំណាងក្រុមហ៊ុនមួយនេះចេញមុខមកបកស្រាយម្តងណាឡើយ ទី៤ម្ចាស់ថៅកែក្រុមហ៊ុនេះមិនបានធ្វើផ្លូវចូលអោយស្រួលនោះទេនៅពេលដែលពួកគាត់ចូលទៅធ្វើការរាល់ថ្ងៃគឺត្រូវបង់លុយម្នាក់ប្រាំរយរៀលដើម្បីសុំផ្លូវអ្នកភូមិដើរចូលទៅធ្វើការ។
ដំណើរការនៃការតវ៉ាអស់រយះពេលបួនថ្ងៃកន្លហមកនេះពុំទាន់មានផ្លែផ្កានៅឡើយចំណែកអ្នកតវ៉ាទាំងនោះក៍គ្មានការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចណាមួយនៅឡើយ។រោងចក្រកាត់ដេមួយកន្លែងនេះបានដាក់ទីតាំងស្ថិតក្នុងភូមិភ្នំប្រាសាទឃុំអង្គសុរភីស្រុកកំពង់ត្រាចខេត្តកំពតអស់រយៈពេលប្រមាណជាងប្រាំឆ្នាំមកហើយ តែងតែមានភាពរកាំរគួសជាមួយកម្មករកម្មការនីជារៀងរហូត តែមានពេលខ្លះពួកគេមិនខ្ចីធ្វើឮធ្វើដឹង រហូតមកទល់នឹងពេលនេះពួកគាត់ទ្រាំលែងបានទើបសំរេចចិត្តទាំងអស់គ្នាមកតវ៉ាតែម្តង កម្មករកម្មការនីទាំងអស់សូមអំពាវនាវដល់ក្រសួងនិងមន្ទីរកិច្ចការខេត្តកំពតមេត្តាចុះជួយដោះស្រាយពន្លឿនការងារទាំងនេះដល់ពួកគាត់ផង ព្រោះថាពួកគាត់ពឹងផ្អែកទៅលើការងារនេះទាំងស្រុងបើមិនជួយក្នុងគ្រានេះពួកគាត់មិនមានលុយកាក់ឯណាមកទំុនុកបំរុងក្នុងគ្រួសាររបស់គាតនោះឡើយ៕
កម្មករប្រមាណជិតពីររយនាក់សំរេចចិត្តធ្វើកូដកម្មមិនព្រមចូលធ្វើការ