ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​ពង្រឹង​កិច្ចសហការ​ទប់ស្កាត់​ភេរវកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​ស៊ីដនី​៖​រដ្ឋាភិបាល​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​បាន​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ប្រមុខ​សន្តិសុខ​ឥណ្ឌូណេស៊ី លោក Luhut Pandjaitan បានបង្ហាញ​ទំនុកចិត្ត​ទៅលើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​អូស្ត្រាលី​លើ​ការដោះស្រាយ​បញ្ហា​ភេរវកម្ម នៅ​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​លើក​ទី​ពីរ​ស្ដីពី​ច្បាប់​និង​សន្តិសុខ​នៅ​ទីក្រុង​ស៊ីដនី​។
​លោក Luhut និយាយថា លោក​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ល្អប្រសើរ​ថែមទៀត​នៅពេល​ខាងមុខ ហើយ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ចែករំលែក​ព័ត៌មាន​ចារកម្ម​និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​មួយចំនួន​។​
​លោក Luhut បាន​និយាយថា​ឥណ្ឌូណេស៊ី​បានកំណត់​បាន​ថា​ជនជាតិ​ឥណ្ឌូណេស៊ី​ប្រហែល​៥០០​នាក់​នៅ​ស៊ី​រី ចង់​បង្កើត​ក្រុម​ភេរវកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ព័ត៌មាន​នេះ​ត្រូវបាន​គេ​ចែករំលែក​ជាមួយ​អូស្ត្រាលី ហើយ​លោក​ជឿជាក់ថា​អូស្ត្រាលី​អាច​ដោះស្រាយ​ការគំរាមកំហែង​នេះ​បាន​។​
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​គឺជា​វេទិកា​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​និង​តួនាទី​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ដើរ​ធ្វើ​ទាក់ទង​នឹង​សន្តិសុខ​អន្តរជាតិ​ជាពិសេស​នៅពេល​ដោះស្រាយ​បញ្ហា​ភេរវកម្ម​៕

20160609-vod-udom-g-Australia-Indonesia-to-boost-cooperation-on-tackling-terrorism