ចាប់​មេភូមិ និង​គូកន​ករណី​ចែកចាយ​គ្រឿងញៀន​ជាង​២​កី​ឡូ​ក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ករណី​ចែកចាយ​គ្រឿងញៀន​ចំ​២​នាក់​ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាង​២​គីឡូក្រាម​។ ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​ចំណុច​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​
​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ អ៊ី​ន ស៊ាន​ម៉ាលី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ និង​ឈ្មោះ មី ប៊ូ​ឡាំ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​មេភូមិ នៃ​ឃុំ​ប៉ាក់កា​ឡាន់ ស្រុក​វឺ​ន​សៃ ខេត្ត​រតនគីរី​។ លោក​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​កម្លាំង​នគរបាល​បាន​ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ICE ទម្ងន់​២៤៨.៨​គីឡូក្រាម​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​៕

fn-2016-06-10-12-15-24-1