បង្ក្រាប​គ្រឿងញៀន​​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​ក​ម្លាំ​អ​នគរបាលជាតិ​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​ករណី ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​បន្តថា ជនសង្ស័យ​១២​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ក្នុងនោះ​មានមុខ​សញ្ញា​ជួញដូរ​៨​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ១២.៩២​ក្រាម ១​កញ្ចប់​ធំ និង​១៣​កញ្ចប់​តូច​។​
​របាយការណ៍​បញ្ជាក់ថា ជនសង្ស័យ​ទាំង​១២​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​បង្ក្រាប​គ្រឿងញៀន ៤​ករណី​នៅ​រាជធានី​ខេត្ត​ក្នុងនោះ​រួមមាន​៖ ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្ត​កែប បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តបាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តព្រៃវែង បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់ និង​ខេត្តស្វាយរៀង បង្ក្រាប​១​ករណី ឃាត់ខ្លួន​៤​នាក់​៕

fn-2016-06-10-12-15-24-1