រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ពីកម្ម Voice Cambodia 2
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​សិល្បៈ​៖​បេ​ក្ខ​នារី រ៉េ ស៊ូ​ហ្សា​ណា ដែល​និយម​ច្រៀង​បទ​ចម្រៀង ជា​ភាសា​អង់គ្លេស​បាន​ជ្រុះ​ចេញពី​កម្មវិធី The Voice Cambodia 2 នៅ​យប់មិញ​នេះ​ក្នុង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ទាប់ពី​មិនអាច​យកឈ្នះ​គូប្រជែង​រួម​ក្រុម​គឺ​បេក្ខជន ថែ​ល ថៃ បាន​។​
​ការបរាជ័យ​របស់​កូនក្រុម Coach តារាចម្រៀង ឱក សុគន្ធ​កញ្ញា គឺ​បេ​ក្ខ​នារី រ៉េត ស៊ូ​ហ្សា​ណា គឺជា​ការបិទ​បញ្ចប់​រាល់​ការរិះគន់ ខណៈដែល​មុន​ការប្រកាស​លទ្ធផល គឺ​ការ​ផុសផុល​យ៉ាងខ្លាំង វាយ​សន្ធាប់​ថា កម្មវិធី​បានរៀបចំ​ឲ្យ រ៉េត ស៊ូ​ហ្សា​ណា ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ឲ្យ​មានប្រៀប​លើ ថែ​ល ថៃ នោះ​។​
​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី The Voice Cambodia 2 នឹង​រៀបចំឡើង​នៅ​យប់​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ខា​ងុ​មុខ​នេះ​៕

fn-2016-06-13-07-54-10-1