ក្របួច​ក្រុមក្មេងស្ទាវ​ដើរលេង​យប់​២៣​នាក់ និង​ម៉ូតូ​ធុន​ធំ​២៣​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​បាត់ដំបង​៖​នៅ​យប់​ថ្ងៃ​១២​ខែមិថុនា​ឆ្នាំ​២០១៦ ដោយបាន​ការអនុញ្ញាតិ​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ណែនាំ​ឲ្យ​កម្លាំង​ជំនាញ ដែលមាន​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ ដឹកនាំ​កម្លាំង​បង្ការ​បង្ក្រាប​ចេញ​ឃាត់​ក្រុម​ក្មេង ដែល​ជិះ​ម៉ូតូ​ធុន​ធំ មាន​លក្ខណៈ​ទ្រង់ទ្រាយ ( ជា​ក្រុម ) នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង ។​
ក្នុង​ប្រតិបត្តិការ​នេះ​មាន​មនុស្ស​ចំនួន ២៣ នាក់ និង​ម៉ូតូ​ធុន​ធំ​ចំនួន ២៣ គ្រឿង ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ធ្វើការ​សាកសួរ និង​ស្រាវ ជ្រាវ ។ សូម​ជំរាបជូន​ថា កន្លងទៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង និង​តាម​បណ្តា​ស្រុក​មួយចំនួន មាន​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ធុន​ធំៗ បង្ក​ភាពអនាធិបតេយ្យ ដោយ​ការ​ជិះ​ក្នុង​ល្បឿន​លឿនៗ បង្ក​ជា​សម្លេង​ម៉ូតូ និង​ស៊ី​ប្លេ​ខ្លាំងៗ ជិះ​ជា​ក្រុម​ពេញ​ផ្លូវ បង្ហោះ ឬ​ប្រណាំងប្រជែង​គ្នា ស្រែក​ហូ​រក​ញ្ចៀ​វ​ឡូឡា ទាំងយប់​អា​ធ្រា​តុ មាន​ករណីខ្លះ​ឈានដល់​បង្ក​ហិង្សា វាយតប់ ដេញ​កាប់​ចាក់​គ្នា​ទៀតផង ។​
-​លោក​វរសេនីយ៍ទោ ម៉េង លៀង នាយក​រិ​យា​ល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​បាន​លើកឡើងថា សកម្ម ភាព​ទាំងអស់​ខាងលើ​បានធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរាបរយ​សាធារណៈ​រំខាន​ទាំង​ការធ្វើដំណើរ​របស់​អ្នកដទៃ​និង​ប៉ះពាល់ ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ និង​សម្រាក ស​ម្រា​ន​ពេលយប់​អា​ធ្រា​តុ ។ ផ្តើ​ចេញពី​ករណី​ខា​លើ​ទើប ឧ​ត្ត​ម​សេនីយ៍​ស្នងការ មាន​វិធាន​ការប្រមូល ( ក្រុម​ជិះ​ម៉ូតូ​ធំៗ​បង្ក​ភាពអនាធិបតេយ្យ ) ទាំងនេះ​មក​ធ្វើការ​សាកសួរ និង​អប់រំ ណែនាំ ។ ជាទូទៅ​ក្នុងចំណោម​មនុស្ស និង​ម៉ូតូ​ដែល​ត្រូវបាន​ឃាត់​នាពេលនេះ​សង្កេតឃើញ​មាន​បទល្មើស​ចំនួន ០៣ គឺ​៖១-​អ្នកជិះ​ម៉ូតូ​មិនមាន​ពាក់មួក​សុវត្ថិភាព​ចំនួន​០៩​នាក់ ២-​ម៉ូតូ​មិនមាន​បំពាក់​ស្លាក​លេខ​ចំនួន ១៥ គ្រឿង ៣-​ម៉ូតូ​ទាំង ២៣ គ្រឿង​នេះ ពិនិត្យឃើញ មាន​លក្ខណៈ​កែច្នៃ​ខុស​ប​ច្ចេ​ទេស​ដើម ០៨ គ្រឿង​( កែច្នៃ​តួ​ម៉ូតូ ស៊ី​មាំ​ង​ម៉ូតូ និង​ស៊ី​ប្លេ​ម៉ូតូ ) ហើយ​កញ្ចក់​មើល​ក្រោយ​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​គ្រប់​ម៉ូតូ ។​
-​ឧ​ត្ត​ម​សេនីយ៍ ជេ​ត វណ្ណ​នី ស្នងការរង​បាន​អំពាវនាវ​ដល់​អាណា​ព្យា​ល មាតា បិតា យកចិត្តទុកដាក់​អប់រំ​កូន ការប្រើប្រាស់ មធ្យោបាយ​ណាមួយ​គឺ ជា​សិទ្ឋិ​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ​ការប្រើប្រាស់​ដែលមាន​លក្ខណៈ​កែច្នៃ​ខុស​បច្ចេកទេស និង​ខុសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក នោះ​សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​នូវ​ភារកិច្ច​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​របៀបរៀបរយ ។ លោក​បន្តថា ចាប់ពីពេលនេះ​ទៅ (​ទីតាំង​កែច្នៃ​ម៉ូតូ​ធ្វើ​ឲ្យ​ខុសពី​លក្ខណៈ​ប​ច្ចេ​ទេស​) មន្ត្រី​ជំនាញ​នឹង​ចុះទៅ​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​បញ្ឈប់​សកម្មភាព ប្រសិនបើ​នៅ តែ​បន្ត​ម្ចាស់​ទីតាំង​ទាំងនោះ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់ ជាគោលការណ៍​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ធំ ទាំងនេះ នឹង ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ហើយ​តម្រូវ​ឲ្យ​យក​ម៉ូតូ​ទៅ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ៕ ប៉ែន សុផល​

21345