រាជធានីភ្នំពេញ៖យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមក្នុងហេតុការណ៍ក្រុមក្មេងទំនើង២សង្ស័យមានទំនាស់ជាមួយគ្នាកាប់មួយប្រាវ។ ករណីនេះកើតឡើងនៅម៉ោងប្រហែលជា៨៖៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវចូលទៅរោងចក្រQMI ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវ២ក្រុមខាងលើ មានគ្នា៤នាក់ មួយក្រុមជិះម៉ូតូ FZ ប្រហែលជាមានទំនាស់នឹងគ្នា ប្រដាប់ដោយដាវ បានធ្វើការកាប់ប្រហារទៅ លើជនជនរគ្រោះម្នាក់ឈ្មោះ ជឿន សាម៉ន នឹងដាវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមកជនសង្ស័យ៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានមកជួយអន្ដរាគមន៍ និងដេញចាប់បានជនសង្ស័យ៤នាក់ ដែលរត់គេចនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ចំណែកសាកសពជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យាមប្រពៃណី៕