ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលរក្សាទុក​គ្រឿងញៀនខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​គគីរ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចាប់​ឃាត់ខ្លួន​នោះ​០១​ឈ្មោះ​វ​ណ្ណី​ណារ៉ុត​ហៅ​ប៊ី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស​ ឃុំ​គគីរ​ ​ស្រុក​កៀនស្វាយ​(​ឃាត់ខ្លួន​) ។ ២.​ឈ្មោះ​ឡុង​ហៅ​យួន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​វៀតណាម​)​មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាត​ខេត្តកណ្តាល​(​គេចខ្លួន​)​។ ៣.​ឈ្មោះ​ដេ​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​.​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​(​គេចខ្លួន​)​។​
​លោក វ៉េង កុសល នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបលោក​បានដឹង​នាំ​កម្លាំង​ក្រោម​ឧ​វាទ​រួមសហការ​ជាមួយ​កំលាំង​ប្រជា​ការពារ​បាន​ជិះ​ម៉ូតូ​ស្បាត​នៅតាម​មូលដ្ឋាន​ខាងលើ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំ​បីនាក់​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ដោយមាន​ការសង្ស័យ​រូបលោក​ក៏បាន​ហៅ​ឈប់​សួរនាំ​ខ​ណះ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ផ្តួល​ម៉ូតូ​ចោល​រត់​ទាំង​០៣​នាក់​សមត្ថកិច្ច​ក៏​ដេញតាម​ចាប់បាន​០១​នាក់ និង​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់​តូច ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​មូល​ពណ៌​ប្រផេះ និង​សម្ភារៈ​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

IMG-20160613-WA0012