ឃាត់ខ្លួន​ឃាតករ​ដែល​កាប់សម្លាប់​យុវជន​ម្នាក់​បន្ទាប់ពី​រត់គេចខ្លួន​ទៅ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ឃាតករ​ដែល​កាប់សម្លាប់​យុវជន​ម្នាក់​ហើយ​គេចខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ត្រូវបាន​សម​ត្ត​កិច្ច​កម្ពុជា​សហការ​ថៃ​ចាប់បញ្ជូន​មកវិញ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​
​ជនសង្ស័យ​ជា​ឃាតករ​មានឈ្មោះ ប៊ិ​វ ឡុង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ដែល​រស់នៅ​ក្រុង​សិរីសោភ័ណ​។​លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរង​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្ពាន​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​មាន​ករណី​ឃាត់​កម្ម​ដោយ​ជនរងគ្រោះ​ត្រូវបាន​ឃាតករ​កាប់សំលាប់​យ៉ាង​សាហាវឃោរឃៅ​បំផុត​ហើយ​អូស​ទៅ​ចោល​ក្រោម​ស្ពាន​ទឹកថ្លា​គឺ​ជនរងគ្រោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ដែល​អាយុ​ប្រហែល​១៧​ឆ្នាំ​។​
​លោក​បាន​បន្តថា ក្រោយ​មាន​ករណី​ឃាត់​ករ​កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាតករ​បាន​រត់គេចខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។ លោក​បញ្ជាក់ថា កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​មាន​សម​ត្ត​កិច្ច​ថៃ​ចាប់ខ្លួន​ឃាតករ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខេត្ត​សាមុត​ប្រកាន​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​
លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ បាន​បន្តថា​៖​ចំពោះ​ឃាតករ​ដែល​សម្លាប់​យុវជន​ហើយ​គេចខ្លួន​គឺ​ឈាម​ស្រែក​ស្បែក​ហៅ​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​វិញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

c4720eda-522d-4aca-a571-e1e3d528bdb269f2366b-226d-4271-a984-b7e4abdf0d95