វ៉ាន់ នី​ឡា បារម្ភ​អំពី​សុវត្ថិភាព គ្រា​ដែល​ជន​អ​នា​មឹក​គំរាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016

​សិល្បៈ​៖​តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត កញ្ញា វ៉ាន់ នី​ឡា បានបញ្ជាក់​ឲ្យ​ដឹងថា កញ្ញា​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​យ៉ាងខ្លាំង ខណៈដែល​មាន​ជនអនាមិក​បង្ហោះ​រូបអាក្រាត​នាង​ហើយ​នៅតែ​បន្ត​គំរាម​មកលើ​រូបនាង ជាច្រើន​ដង​។​
​កាលពី​ថ្ងៃទី​១៣ មិថុនា ម្សិលមិញ កញ្ញា វ៉ាន់ នី​ឡា បាន​សរសេរ​បង្ហោះ​ក្នុង Facebook ថា​”​នៅ​រសៀល​ថ្ងៃ ទី​១៣ មិថុនា​២០១៦ វេលា​ម៉ោង​៤:២៥​នាទី នាង​ខ្ញុំ វ៉ាន់​នី​ឡា ជា​តារាចំរៀង​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត ជា​ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ជនសង្ស័យ​បង្ហោះ​រូបអាក្រាត​នាង​ខ្ញុំ យ៉ាង​អយុត្តិធម៌​នាពេល​ថ្មីៗ​នេះ​។​
​នាង​ខ្ញុំ​បាន​ជួបពិភាក្សា ជាមួយ​តំណាង “​សមាគមន៍​អ្នក​សិ​ល្បះ​ស្ម​គ្រ័​ចិត្ត​ជួយ​សង្គម ” ដែល​សមាគមន៍​កំពុង​រៀបចំ​ផ្តល់​មេធាវី​ដល់​រូបនាង​ខ្ញុំ​ដើម្បី​ឈានទៅ វែកមុខ​ជនដៃដល់ ហើយ​រូបនាង​ខ្ញុំ​កំពុងតែ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ពីព្រោះ​ជនសង្ស័យ​បាន​គំរាម​មកលើ​រូបនាង​ខ្ញុំ​ជាច្រើន​ដង​។ អាស្រ័យហេតុនេះ សូម​បងប្អូន​តាម​បណ្តាញ​សង្គម​Facebook ទាំងអស់​មេត្តាជួយ like នឹង share ផង​។​
​នាង​ខ្ញុំ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​អាច​ស្វែងរក​យុត្តិធម៌​ជូន​នាង​ខ្ញុំ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត នាង​ខ្ញុំ​សូម​ថ្លែង អគុណ​យ៉ាងខ្លាំង​ដល់​បងប្អូន​ដែល​តែងតែ​ជួយ​លើកទឹកចិត្ត “​។​
​គួរបញ្ជាក់​ផង ដែរ​ថា ការ​បែកធ្លាយ​រូបអាក្រាត ជា​បន្តបន្ទាប់​បែបនេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​រូបនាង​ផ្ទុះ​ជម្លោះ និង​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​សង្សារ ដែល​ត្រូវបាន​បងប្រុស វ៉ាន់ នី​ឡា ប្រាប់​ឲ្យ​ដឹងថា​ជា​មន្ត្រីប៉ូលិស​ម្នាក់​៕

Capture-10-768x3894-5