បង្ក្រាប​គ្រឿងញៀន​៨​ករណី​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​២៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៨​ករណី ឃាត់​មនុស្ស ២៥​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​២០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៥​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៨.២៥​ក្រាម​, ៤​កញ្ចប់​ធំ និង ៨៦​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មិន​(WY) ១​គ្រាប់​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​បញ្ជាក់ទៀតថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន រាជធានី​ភ្នំពេញ បង្ក្រាប​៤​ករណី ឃាត់ខ្លួន​៦​នាក់​, ខេត្តកណ្ដាល​បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តកំពង់ចាម បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់​, ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តព្រៃវែង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពង់ស្ពឺ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តក្រចេះ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់ និង​ខេត្តកោះកុង​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​៕

fn-2016-06-09-16-45-59-1