ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ២​នាក់​នៅកៀនស្វាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ជនសង្ស័យ​មុខសញ្ញា​គ្រឿងញៀន​០២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ​រដ្ឋបាល​ឃុំ​គគីរ​ធំ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​០១​ស្ថិតនៅ​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ជនសង្ស័យ​ទី​០១​ឈ្មោះ ភួង សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ដំ​ដែក​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​។​ទី​០២​ឈ្មោះ ថន ថៃ​សេង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​ពោធិ​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។​
​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​កម្លាំង​នគរបាល​បានធ្វើការ​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​កង់​ឌុប​គ្នា​០២​នាក់​នៅតាម​ផ្លូវជាតិ​ក៏មាន​ការសង្ស័យ​ហៅ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ទៅរក​ឃើញ​ម្សៅ​ក្រាម​ពណ៌​សរ​ចំនួន​០៣​កញ្ចប់​តូច​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​សមត្ថកិច្ច​ក៍​បានធ្វើកា​រ​ឃាត់ខ្លួន​អ្នក​ទាំងពីរ​ខាងលើ​រួមទាំង​វត្ថុតាង​មក​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​គគីរ​ធំ​ដើម្បី​សួរនាំ​និង​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បន្ត​សំណុំរឿង​តាម​នីតិវិធី​៕

IMG-20160614-WA0038