ឈី​លី ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ឈ្នះ​ប៉ា​ណា​ម៉ា ៤-២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Copa America 2016 កាលពី​ព្រឹក​មិញ​នេះ ក្រុម​ជម្រើសជាតិ​ឈី​លី បានធ្វើ​ដំណើរ​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​បន្តទៀត បន្ទាប់ពី​យកឈ្នះ​លើ​ប៉ា​ណា​ម៉ា ៤-២ ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​ពូ​ល D ។​
​ការប្រកួត​នៅក្នុង​តង់​ទីមួយ លេង​មិនបាន​ប៉ុន្មាន​នាទី​ផង ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា ក៏បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​នាំមុខ​ដោយ​កីឡាករ Miguel Camargo នៅ​នាទី​៥ ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​ឈី​លី ក៏​វាយ​សម្រុក​តាម​បាន​ពីរ​គ្រាប់​វិញ​នៅ​នាទី ១៥,៤៣ ដោយ​កីឡាករ Eduardo Vargas នឹង Alexis Sanchez ចប់​ការប្រកួត​ក្នុង​ទីមួយ ឈី​លី នាំមុខ ប៉ា​ណា​ម៉ា ២-១​។​
​លុះ​ចូលមក​ដល់​តង់​ទី​ពីរ ឈី​លី បាន​បន្ថែម​ពីរ​គ្រាប់​ទៀត ដោយ​កីឡាករ Alexis Sanchez នៅ​នទី​៥០ និង​នាទី​៨៩ រីឯ​ប៉ា​ណា​ម៉ា ក៏​ស៊ុត​បញ្ចូល​ទី​បាន​មួយទៀត​ផងដែរ​នៅ​នាទី​៧៥ ដោយ​កីឡាករ Abdiel Arroyo ចប់​ការប្រកួត ឈី​លី យកឈ្នះ ប៉ា​ណា​ម៉ា ៤-២
​គួរ​បញ្ជាក់ដែរថា នៅក្នុង​ពូ​ល D ឈី​លី​បាន​ចាប់ដៃគ្នា​ជាមួយ​អា​ហ្ស​ង់​ទីន ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​បន្ត នៃ​ការប្រកួត​បាល់​ទា់ Copa America 2016 ៕

573660